សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ទទួល​ថវិកា​ពីស​ប្បុរស​ជន​កើន​លើស​ឆ្នាំ​២០១៥​ជិត​៥០%

0

ស្ទឹងត្រែង៖ក្នុងខួបទី១៥៣ទីវាពិភពលោក កាកបាទក្រហមអឌ្ឍច័ន្ទក្រហម ៨ឧសភាឆ្នាំ២០១៦នៅខេត្តស្ទឹងត្រែងថ្ងៃទី០៥ឧសភានេះ ទទូលបានថវិកាពីសប្បុរសជននានា លើឆ្មាំ២០១៥ជិត៥០%ចំណូលថវិកាដ៏ច្រើននេះ និងអាចបំរើការងារមនុស្សធម៌បានល្អប្រសើរDSC09157 ក្នុងពេលដែលឆ្នាំនេះ បងប្អូនប្រជាពលរដ្ឋយើងបានជួបគ្រោះមហន្តរាយ ខ្យល់កន្ត្រាក់ និងគ្រោះរាំងស្ងួតខ្វះទឹកជាដើម ។លោកឈាងឡាក់ប្រធានគណៈកម្មាធិការសាខាកាកបាតក្រហមកម្ពុជាខេត្តមានប្រសាសន៏ថា៖ឆ្នាំ២០១៦នេះការលើកកំពស់គោលការណ៏គ្រឺះនិងតម្លៃមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តបានរួមគ្នាអនុវត្តការងារការត្រៀមបង្ការនិងឆ្លើយតបគ្រោះមហន្តរាយ ការលើកកំពស់សុខភាពសហគមន៏ ការអភិវឌ្ឍន៏ស្ថាបន័ និងកិច្ចការងាររដ្ឋបាលមានតម្លាភាពល្អ។លោកប្រធានគណៈកម្មាធិការសាខាបន្ថែមថា៖នៅឆ្នាំថ្មីនេះគណៈកម្មការសាខានិងបន្តប្រឹងប្រែងបន្តអនុវត្តការងារមនុស្សធម៌ ឲ្យមានប្រសិទ្ធភាពឆ្លើតតបទៅនិង គ្រោះមហន្តរាយផ្សេងៗដូចជា ខ្យល់កន្ទ្រាក់ ភ្លើងឆេះផ្ទះ រន្ទះបាញ់ ជនពិការ ជនទីទ័លក្រ ចាស់ជរាគ្មានទីពឹង និងការស្លាប់ជាដើម។
លោកឡូយសូផាតអ្នកតំណាងរាស្ត្រខេត្តស្ទឹងត្រែងមានប្រសាសន៏ថា៖កិច្ចការងារទាំងនេះគ្រប់ថ្នាក់ដឹកនាំមន្ត្រីរាជការសប្បុរសជននានាពិតជាមានតួនាទីសំខាន់ក្នុងការចូលរួមដើម្បីបំរើឲ្យការងារមនុស្សធម៌រួមជាមួយកាកបាទក្រហមកម្ពុជាក្រោមប្រធានបទ (កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង )សម្រាប់គ្រប់ៗគ្នាមិនថាថ្ងៃនេះឬថ្ងៃស្អែក ខែក្រោយឬឆ្នាំក្រោយ ជានិច្ចកាលគឺយើងត្រូវតែមានទឹកចិត្ត ដែលជាបំណងរបស់យើងរួមចំណែកជាមួយកាកបាទក្រហម ជាមួយរាជរដ្ឋាភិបាលយើង ។
លោកម៉ុមសារឿនអភិបាលខេត្តមានប្រសាសន៏ទទួលស្គាល់ថា៖ការងាមនុស្សធម៌ពិតជាមិនអាចកាត់ផ្តាច់បានពីទឹកចិត្តដ៏ស្មោះសរក្នុងការចូលរួមបរិច្ចាក នូវធនធានជួយដល់ការងារមនុស្សធម៌តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត។
លោកអភិបាលខេត្តបញ្ជាក់ថា៖នៅឆ្នាំ២០១៦នេះសាខាកាកបាទក្រហមខេត្តទទួលបានថវិការពីថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជននានាបានជាង១០០លានរៀលនិងប្រាក់ដូល្លាជាង២ម៉ឺនដូល្លាកើនលើសឆ្នាំ២០១៥ជិត៥០%។
សូមបញ្ជាក់ថា៖ឆ្នាំ២១០៥ការងារមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តបានចំណាយថវិការបំរើឲ្យវិស័យនេះសរុបទឹកប្រាក់អស់ជាង៦៤លានរៀលនិងប្រាក់ដូល្លាជាង២៥០០០ដូល្លា៕DSC09254 DSC09255
ងិន លីម