ភ្នំពេញ :អគ្គិភ័យមួយបានឆាប់ឆេះឡត៍ឥដ្ឋដ៏ធំ១កន្លែងយ៉ាងសន្ឋោរសន្ឋៅរហូតឆាប់ឆេះរោងខ្ទេចគ្មានសល់ បង្កអោយមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ ទាំងកណ្តាលអាធ្រាត ដោយសង្ស័យថាមកពីការធ្វេសប្រហែសរបស់កម្មករ តែសំណាងល្អមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែរនោះ និងមិនបណ្តាលអោយនណារម្នាក់រងរបួសឬគ្រោះថ្នាក់ក្នុងអគ្គិភ័យនោះទេ ។ ដែលហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១២នឹង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិឡត៍កំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
តាមប្រភពពត៌មានពីប្រជាពលរដ្ឋកន្លែងរស់នៅក្បែរកើតហេតុបានអោយដឹងថា ឡត៍ឥដ្ឋខាងលើនេះគឺម៉ោង៤ល្ងាចកម្មករនាំគ្នាឈប់ធ្វើការនិងឈប់ដុតភ្លើងហើយនៅមុនពេលកើតហេតុមិនដឹងថាមកពីមូលហេតុអ្វីអោយប្រាកដនោះទេ គ្រាន់តែគេឃើញមានអគ្គីភ័យឆាប់ឆេះឡើងបង្កការភ្ញាក់ផ្អើលដល់កម្មករ និងប្រជាពលរដ្ឋនាំគ្នាជួយយកទឹកមកពន្លត់ ប៉ុន្តែអគ្គីភ័យកាន់តែឆាប់ឆេះឡើងយ៉ាងសន្ឋោរសន្ឋៅ ទើបនាំគ្នាទំនាក់ទំនងទៅសមត្ថកិច្ច។ មួយសន្ទុះក្រោយមកអគ្គីភ័យឆាប់ឆេះរោងពាក់កណ្តាលទៅហើយទើបរថយន្តពន្លត់អគ្គីភ័យមកធ្វើការបាញ់ពន្លត់ ប្រមាណជាជិត២ម៉ោងនិងប្រើប្រាស់រថយន្តអគ្គីភ័យជាច្រើនគ្រឿងទើបភ្លើងរលត់ទៅវិញ ។នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះគឺមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋ និងមិនបណ្តាលអោយនណារម្នាក់គ្រោះថ្នាក់នោះទេ គ្រាន់តែឆេះរោងខ្ទេចអស់ប៉ុណ្ណោះ។ដោយៈជីម ភារ៉ា