ផ្ទះ​លក់​អាហារ​បំប៉ន ខេ លីង ត្រូវ​ក្រុមចោរ​ពីរ​នាក់​ប្លន់​ប្រាក់​អស់​ជាង​មួយ​ម៉ែន​ដុល្លា​

0

តាកែវ ÷ ករណីប្លន់ប្រដាប់អាវុធលើកទីមួយក្នុងទឹកដីខេត្តតាកែវក្រោយបុណ្យចូលឆ្នាំថ្មីនេះបានកើតឡើងបង្កដោយជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូហុងដាទ្រីមសង់មិនស្គាល់សេរីនិងគ្មានស្លាកលេខបានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកភ្ជង់ប្លន់យកលុយអស់ជាង១ម៉ឺនដុល្លា។ ករណីប្លន់ប្រដាប់អាវុធនេះកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិប្រហូទ សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ជនរងគ្រោះក្នុងករណីប្លន់នេះមានឈ្មោះមាន វណ្ណៈ ភេទស្រីអាយុ២៨ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។
បើតាមសម្តីលោកសួន ផុន ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌនៃស្នងការនគរបាលខេត្តតាកែវបានប្រាប់ឲ្យដឹងថា កម្លាំងជំនាញកំពង់កំណត់មុខសញ្ញា ហើយជនសង្ស័យនឹងនារីរងគ្រោះអាចជាអ្នកស្គាល់គ្នា។ សូមបញ្ជាក់ថាក្រោយពេលប្លន់បានសម្រេចជនសង្ស័យទាំងពីរនាក់ជិះម៉ូតូរត់គេចបាត់ដោយសុវត្ថិភាព៕IMG-20160505-WA0036 IMG-20160505-WA0037 IMG-20160505-WA0035