​រថយន្ត​ឆ្លាម​ដឹក​ជនបរទេស​មួយគ្រឿង​រងគ្រោះ​ដោយសារ​រថយន្ត​ដឹក​ខ្សាច់​ក្រឡាប់ចាក់​ខ្សាច់​សង្កត់​នៅ​ផ្លូវជាតិ​លេខ​៤ សំណាងល្អ​គ្មាន​មនុស្ស​ស្លាប់​

0

​ខេត្ត​ព្រះសីហនុ ៖ នៅវេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃទី​២១​ខែឧសភា​ឆ្នាំ​២០១៤​នេះដែរ​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤​ក្នុងភូមិ​កំពង់​សិលា​ឃុំ​កំពង់​សិលា​ស្រុក​កំពង់​សិលា​ខេត្ត​ព្រះសីហនុ​ក៏មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​គួរ​ឲ្យ​ចង់​សើច ខ​ណះ​ដែល​រថយន្ត​ឆ្លាម​មួយគ្រឿង​មិនដឹង​ខ្លួន​ស្រាប់តែ​ទទួលរង​គ្រោះ​ដោយ​ខ្សាច់​គ្របពីលើ​ស្ទើរ​បាត់ស្រមោល ។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​ស្រុក​កំពង់​សិលា​បាន​ឲ្យ​ដឹងថា ជំហាន​ដំបូង​រថយន្ត​ដឹក​ខ្សាច់​ធន់​កូរ៉េ​មួយ​តោន​កន្លះ បាន​បើក​ប៉ះគ្នា​ជាមួយ​រថយន្ត​លុច​សីស rx300​ពណ៍​ស្លែ​មួយគ្រឿង​បើកបរ​ស្រប​ទិស​គ្នា ពី​ភ្នំពេញ​មក​ក្រុងព្រះសីហនុ ខ​ណះ​នោះ​រថយន្ត​កូរ៉េ​ដឹក​ខ្សាច់​នោះ​ក៏​រេ​ចង្កូត​ទៅ​ក្រឡាប់​ម្នាក់ឯង​កណ្តាលផ្លូវ​គាប់​ជួន​មាន​រថយន្ត​តាក់ស៊ី​ឆ្លាម​មួយ​មកដល់​ទន្ទឹម ផង​ក៏​ចាក់​ខ្សាច់​គ្របពីលើ​រថយន្ត​តូច​ឆ្លាម​នោះ​តែម្តង ករណីនេះ​បានធ្វើ​ឲ្យ​ជនបរទេស​ក្នុង​រថយន្ត​តាក់ស៊ី​ឆ្លាម កប់​ក្នុង​ពំនូក​ខ្សាច់​នោះ​រងគ្រោះ​ស្ទើរ​ដាច់ដង្ហើម​ម្នាក់ៗ​ទំរាំ​រើចេញ​រួច​ពី​រថយន្ត ។​

​មន្ត្រីនគរបាល​ស្រុក​កំពង់​សិលា​មិនទាន់បាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ម្នាក់ៗ​នៅឡើយ​ទេ​ដោយ​រវល់​សង្គ្រោះ​ជនបរទេស និង​អ្នករងគ្រោះ​ផ្សេងទៀត ប៉ុន្តែ​នគរបាល​អះអាងថា​ពុំមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ណា​ម្នាក់​នៅឡើយ​ទេ ក្នុងពេល​សង្គ្រោះ​នោះ ។ វត្ថុតាង​ត្រូវបាន​នគរបាល​ប្រមូល​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕image1 image2 image