​រថយន្ត​ថៅកែ​គោ​បុក​ជា​មួ​រថយន្ត​អភិបាលរង​ខេត្ត​តែ​មិន បណ្តាលឱ្យ​មនុស្ស​រងគ្រោះថ្នាក់​ទេ​

0

 

ស្ទឹងត្រែង៖រថយន្តម៉ាកលុចសិសRX300ដែលគេស្គាលថាជាចៅកែកាប់គោផ្សារស្ទឹងត្រែងបានបុរថយន្តឡង់គ្រិះស័ររបស់អភិបាលរងខេត្តចំពាក់កណ្តាលបណ្តាលឲ្យខូចខាតទាំងសងខាងយ៉ាងដំណំតែមិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងនោះទេ។
ហេតុការរថយន្តទាំង២គ្រឿងបុកគ្នានេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាទ្រឈានចូលថ្ងៃទី០៦ខែឧសភាឆ្នាំ២០១៦ត្រង់ចំណុចផ្លូវខ្វែងខាងក្រោយដំណាក់ស្តេចស្ថិតក្នុងភូមិព្រែក សង្កាត់ ក្រុង ខេត្តស្ទឹងត្រែ។
សមត្ថកិច្ចបានឱ្យដឹងថារថយន្តទាំ២គ្រឿង១ជារបស់ឈ្មោះ សុខ សំអាត អាយុប្រហែលជាង៤៤ឆ្នាំមានទីលំនៅភូមិព្រែ សង្កាត់ព្រះបាត ក្រុង ខេត្តស្ទឹងត្រែងនិង ២ជារថយន្តលោកដួង ពៅ អភិបាលរងខេត្ត មានទីលំនៅក្នុងភូមិព្រែកសង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។
បើតាមសាក្សីបានឲ្យដឹងថានៅមុនកើតហេតុគេបានឃើញរថយន្តម៉ាកលុចសិសRX300ពពណិ៍ស្ករពាក់ស្លាកលេខភ្នំពេញ2AEជិះគ្នា៦នាក់ប្រុស២ស្រី៤បានបើកយ៉ាងលឿន ខណរថយន្តលោកអភិបាលរងខេត្តពណិ៍ខ្មៅពាក់ស្លាកលេខរដ្ឋ3G2-0512បើកឆ្លងកា ត់ចំណុចផ្លូវខ្ចែង រថយន្តលុចសិសបានបុពេញទំហឹងចំពាក់កណ្តាលធ្វើឲ្យខ្ទាតចូលផ្ទះប្រជាពលរដ្ឋតែមិនបណ្តាលឲ្យមានមនុស្សរងគ្រោះធ្ងន់ធ្ងរនោះទេ។
នៅវេលាម៉ោង៨ព្រឹកនេះរថយន្តទាំង២គ្រឿងត្រូវបាននគរបាលចរាចរផ្លូវគោកចុះមកធ្វើការវាស់វែងយករថយន្តស្ទូចដឹកយកទៅរក្សាទុកនៅស្នងការដ្ឋានគរបាខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕13149897_1680702715527525_893277134_n 13181066_651580431662765_793067886_n 13161979_1680702922194171_1866723595_n 13153233_651579968329478_115060664_n