ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាល ជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រក្រុងតាខ្មៅ សហការជាមួយនគរបាល មូលដ្ឋានចុះទៅ ធ្វើការត្រួតពិនិត្យ សាកសពលោកតាម្នាក់ ដែលបានស្លាប់នៅ ក្នុងបន្ទប់ទឹកផ្ទះ របស់ខ្លួនបង្ករឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ ស្ថិតក្នុង ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ។
មន្ត្រីនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា លោកតាដែលបានស្លាប់ ក្នុងបន្ទប់ទឹកនោះ គឺបណ្តាលមកពីគាត់ដើរ ចូលទៅក្នុងបន្ទប់ទឹក ហើយក៍បានរអិលជើងដួល ប៉ះត្រូវចំឡាបូលាងដៃ បណ្តាលឲ្យដួលផ្ងាក្រោយ ត្រូវចំឥដ្ឋការ៉ូ រងរបួសបែកក្បាល និងដាច់សសៃឈាម ស្លាប់តែម្តង ខណៈដល់ពុំមាននណាម្នាក់ ចូលទៅជួយសង្គ្រោះ បានទាន់ពេលវេលា ។
ជនរងគ្រោះមាន ឈ្មោះ ធូ រាម ភេទ ប្រុស អាយុ ៧២ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងផ្ទះ តែម្នាក់ឯងដោយប្រពន្ធ និងកូនមិននៅផ្ទះ ទៅស្នាក់នៅក្នុង រាជធានីភ្នំពេញ ។មន្ត្រីនគរបាលជំនាញ បច្ចេកទេស និងវិទ្យាសាស្ត្របានបញ្ជាក់ថា ក្រោយពីធ្វើ ការត្រួពិនិត្យ និងកោសល្យវិច្ច័យ លើសាកសពជនរងគ្រោះ រួចមកសមត្ថកិច្ចនគរបាល បានប្រគល់សាកសព ជនរងគ្រោះទៅឲ្យ ប្រពន្ធកូនធ្វើ បុណ្យតាមប្រពៃណី ៕