​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​7​ខ្នង​ ​និង​របើក​ដំបូល​អស់​41​ខ្នង​នៅ​ស្រុក​ព្រៃឈរ​

0

កំពង់ចាម៖ភ្លៀងខ្យល់មួយមេបានបង្ករជាគ្រោះធម្មជាតិបណ្តាលអោយរលំរបើកដំបូល
គេហដ្ឋានរបស់ប្រជាពលរដ្ឋអស់ជាច្រើនខ្នងពិសេសសាលានគរបាលភូមិភាគ2បង្ករ
អោយមានភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង16និង50នាទីថ្ងៃទី05ឧសភា2016នៅភូមិ
និងឃុំចំនួន2ក្នុងស្រុកព្រៃឈរខេត្តកំពង់ចាម ។ លោកវរសេនីយទោកែវស៊ាងហ័ន អធិការនគរបាលស្រុកព្រៃឈរបានអោយដឹងថានៅរសៀលថ្ងៃទី05ឧសភា2016មានភ្លៀងមួយមេបានធ្លាក់ស្រោចស្រពក្នុងភូមិ-ឃុំមួយចំនួនក្នុងស្រុកព្រៃឈរក្នុងនោះដែរក៏មានខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងរហូតដល់វេលាម៉ោង16និង50នាទីថ្ងៃដដែលខ្យល់កន្ត្រាក់បានផ្តួលរលំនិងធ្វើអោយរបើកក្បឿងដំបូលលំនៅដ្ឋាននិងសាលានគរបាលភូមិភាគ2ដូចជា៖ -ក្នុងឃុំមាននិងឃុំត្រពាំងព្រះ -រលំផ្ទះអស់7ខ្នង និងរបើកដំបូលអស់41ខ្នង -រលំបង្គោលភ្លើងអស់3បង្គោល រលំស្លាកគណបក្សអស់5 -ទ្រេតផ្ទះរកកល់ចង់ដួល1ខ្នងខូចខាតអគារសាលារៀននគរបាលភូមិភាគ2IMG-20160506-WA0003 IMG-20160506-WA0002 IMG-20160506-WA0001
អស់ចំនួន4ខ្នង ។ លោក កែវ ស៊ាងហ័ន បញ្ជាក់ថាគ្រោះធម្មជាតិនេះពុំមានគ្រោះថ្នាក់ដល់អាយុជីវិតដល់របស់ប្រជាពលរដ្ឋទេតែបានបំផ្លាញលំនៅដ្ឋានទ្រព្យសម្បត្តិអស់ជាច្រើនហើយសមត្ថកិច្ចនិងអជ្ញាធរបាននិងកំពុងចុះជួយអន្តរាគមន៏ដល់កន្លែងកើតហេតុហើយនិងធ្វើរបាយការណ៏សុំការឧបត្ថម្ភពីកាកបាទក្រហមកម្ពុជានិងសប្បរសជននានា ។