ឧត្តរមានជ័យ៖ ព័ត៍មានបឋម ផ្ទះនិងអគារសរុប៨១ខ្នងនៅក្នុងស្រុកអន្លង់វែង ត្រូវបានខូចខាតដោយសារមាន ភ្លៀងលាយឡំខ្យល់កន្ត្រាក់បោកបក់កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦។តាមរបាយការណ៍បឋមរបស់អធិការដ្ឋាននគរបាលស្រុកអន្លងវែង បានអោយដឹងថា ផ្ទះនិងអគារដែលរងការខូចខាតនោះ រួមមាន: ឃុំអន្លង់វែងខូចខាតសរុប៧១ខ្នង រលំរោងតារាងបាល់ទះ១ខ្នង.បុើងដំបូលផ្ទះប្រជាពលរដ្ឋ៧០ខ្នង.ដួលប៉ាយធំៗ២-ដួលប៉ាយតូចៗ១៣ បាក់បង្គោលអង់តែនតេអូ១(នៅផ្ទះតាម៉ុក)និងមនុស្សរបួសស្រាល២នាក់-ឃុំត្រពាំងប្រិយ៍ ខូចខាតសរុប៦ខ្នង.រលំផ្ទះ១ខ្នង.រលំសាលាប្រជុំភូមិ១ខ្នង.បុើងដំបូលផ្ទះ៤ខ្នង.ដួលប៉ាយតូចៗ២-ឃុំលំទង ខូចខាតសរុប៤ខ្នង បុើងដំបូលផ្ទះ៤ខ្នង។បន្ទាប់ពីទទួលព័ត៍មាន លោកវរសេនីយ៍ទោ សុីម វណ្ណះ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងចុះទៅពិនិត្យនិងជួយអន្តរាគមន៍នៅកន្លែងកើតហេតុផងដែរ៕