ខេត្តកំពង់ឆ្នាំង៖ស្ត្រីម្នាក់មានស្មារតីមិនល្អ តូចចិត្តមានជម្ងឺប្រចាំកាយ ព្យាបាលមិនជាបានយកសាំងចាក់ដុតខ្លួនឯងនៅក្នុងរណ្តៅចាស់មួយ កណ្តាលយប់បណ្តាលអោយរលាកខ្លួនធ្ងន់ធ្ងររហូតដល់ស្លាប់ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជាង១០យប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងភូមិត្រពាំព្នៅ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
លោកអធិការនគរបាលស្រុកកំពង់ត្រឡាចបានអោយដឹងថា៖ ស្ត្រីធ្វើអត្តឃាខ្លួនមា នឈ្មោះ កឹម បុន ភេទស្រី អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ ។នៅថ្ងៃកើតហេតុ ប្តីស្ត្រីរងរងគ្រោះបានដើរទៅឆ្លុះកង្កែប ចំណែកប្រពន្ធនៅផ្ទះម្នាក់ឯង ក៍បានទៅទិញសាំងចំនួនកន្លះលីត្រ និងបានដើរទៅក្រោយផ្ទះ ចុះទៅក្នុងរណ្តៅចាស់មួយហើយបានយកសាំងចាក់ដុតខ្លួនឯង បណ្តាលអោយឆេះ រលាករលួយពេញខ្លួន និងមុខ ខណះនោះប្រជាពលរដ្ឋនៅជិតខាងបានចេញមកជួយ ហើយបានហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែ កស្រុកមកដឹកយកទៅសង្គ្រោះ ប៉ុន្តែដោយសារសភាពភាពរលាកធ្ងន់ធ្ងរ ពេលរថយន្តពេទ្យមកដល់ ស្ត្រីរងគ្រោះក៏បានស្លាប់នៅកន្លែងកើតហេតុ តែម្តង។
ក្រុមគ្រួសារស្ត្រីរងគ្រោះបានអោយដឹងថា៖ ស្ត្រីរូបនេះមានជំងឺប្រចាំកាយ និងមានស្មារតីមិនល្អ ពេលខ្លះដើរច្រៀង រាំនៅក្នុងផ្ទះម្នាក់ឯង ទោះជាក្រុមគ្រួសារព្យាយាមយកទៅព្យាបាលជម្ងឺ យ៉ាងក៍ដោយ ក៍មិនជាសះស្បើយដែរ រហូតដល់ថ្ងៃកើតហេតុ រូបនាងបានដុតខ្លួនឯងរហូតដល់ស្លាប់តែម្តង ៕