ឧត្តរមានជ័យ៖.កាលពីវេលាម៉ោង១៦និង៣០ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ សមត្ថកិច្ចប៉ូលិសថែ បានបញ្ជូនសាកសពប្រជាពលរដ្ឋខ្មែរម្នាក់ មកប្រគល់ឲ្យសមត្ថកិច្ចកម្ពុជាយើងវិញ ក្រោយពីធ្វើការព្យាបាលដោយមានស្ថានភាពជំងឺធ្ងន់ធ្ងរពេកត្រូវបានស្លាប់ ហើយក៏ត្រូវបានបញ្ជូនមកតាមច្រកជប់គគី។សមត្ថកិច្ច បានអោយដឹងថា ប្រជាពលរដ្ឋខ្មែរម្នាក់.ដែលបានស្លាប់នៅក្នុងមន្ទីរពេទ្យថៃនោះ មានឈ្មោះ ធួន អឿត ភេទប្រុស អាយុ៤២ឆ្នាំរស់នៅយ៉ក ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។សមត្ថកិច្ចយើង បានអោយដឹងទៀតថា ពលរដ្ឋខ្មែរ ដែលបានចូល ទៅសំរាកព្យាបាលជំងឺនោះ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ដោយមានស្ថានភាពជំងឺធ្ងន់ធ្ងរ ក៏ស្លាប់នៅមន្ទីរពេទ្យ ខេត្ត បុរីរុាំ.នាឱកាសនោះ ដែលសមត្ថកិច្ចកម្ពុជា យើងបានថ្លែងអមណូរគុណដល់សមត្ថកិច្ចថៃ ដែលបានយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋខ្មែរផងដែរ៕