​ចោរ​ចូល​លួច​ទូរស័ព្ទ​Samsung អស់​ជិត ២០០ គ្រឿង ខាតបង់​ថវិកា​អស់​ជិត ២​ម៉ឺន​ដុល្លារ ម្ចាស់​ហាង​ខឹង​ជេរ​អ្នកកាសែត​គ្មាន​ប្រណី​ព្រោះ​រឿង​ថតរូប​

0

​ភ្នំពេញ ៖ ហាង​លក់​ទូរស័ព្ទ​Samsung មួយកន្លែង ដែលមាន​ទីតាំង ស្ថិតនៅ​តាមផ្លូវ​ព្រះមុនីវង្ស កែង​ស្ដុ​ប​បូកគោ ត្រូវបាន​ជនសង្ស័យ​ម្នាក់ ចូល​លួច​ទូរស័ព្ទ​ទាំង​កណ្ដាលយប់ ប្រមូល អស់​ជិត ២០០​គ្រឿង ដែល​គិត​ជាការ​ខូច ខាត ផ្នែក​ថវិកា​វិញ​អស់​ប្រមាណ ១៧០០០ ដុល្លារ ។

បើទោះបី​សកម្មភាព​ចោរ​ចូល​លួច ទូរស័ព្ទ​បានកើត​ឡើង​តាំងពី​យប់​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៤ ក៏ដោយ​នោះ ប៉ុន្ដែ ការភ្ញាក់ផ្អើល និង​ដឹង​ពី​ព័ត៌មាន​ខាងលើនេះ បានកើត​ឡើង នៅ​ព្រឹក​ថ្ងៃទី​២១ ខែឧសភា នៅពេលដែល​ម្ចាស់​ហាង​ទូរស័ព្ទ​បានដាក់ ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច នៅ​ប៉ុស្ដិ៍​បឹង​កេង កង​ទី​១ ខណ្ឌចំការមន ។​

​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​មូលដ្ឋាន ដែល​បាន​ចុះទៅ​សួរនាំ ជនរងគ្រោះ​ជា​ម្ចាស់ ហាង​លក់​ទូរស័ព្ទ បាន​និយាយថា បើ​មើល តា​មកា​ម៉េ​រ៉ា​សុវត្ថិភាព ដែល​បំពាក់​នៅ​ខាង ក្នុង​ហាង ឃើញ​ជនសង្ស័យ​ម្នាក់​បាន​លួច ចោះ​ពិ​ដាន​ផ្នែក​ខាងក្រោយ ហើយ​ចូលទៅ ប្រមូលយក​ទូរស័ព្ទ​គ្រប់​ប្រភេទ ភាគច្រើន ជា​ទូរស័ព្ទ​ម៉ាក សាំ​សុង​ស៊េរី​ទំនើប​អស់​ជិត ២០០​គ្រឿង ដែល​គិត​ជា​តម្លៃ​ទឹកប្រាក់​អស់ ប្រមាណ ១៧០០០​ដុល្លារ ។​ ​

សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច បាន​បន្ដ ទៀតថា ដូច​សព្វមួយដង​មាន​អ្នកយាម​ដេក ចាំ​នៅក្នុង​ហាង ប៉ុន្ដែ នៅពេល​ម៉ោង​កើត ហេតុនេះ អ្នកយាម​និយាយថា ខ្លួន​មិនទាន់ បាន​ចូលទៅ​ដេក​នៅឡើយ​។​នៅពេលដែល ទទួលបាន​ព័ត៌មាន ពី​សមត្ថកិច្ច​មូលដ្ឋាន​អ្នក យក​ព័ត៌មាន​បាន​ចុះទៅ​ថត​យក​រូបភាព និង សួរនាំ​សាច់រឿង ប៉ុន្ដែ ត្រូវ​ស្ដ្រី​ម្ចាស់​ហាង ដែល​មិន​ស្គាល់​អត្ដ​សញ្ញាណ បាន​ស្ដីឱ្យ និង រារាំង មិនឱ្យ​ថត ដោយ​អះអាងថា ពុំមាន ការជាប់​ពាក់ព័ន្ធ​នឹង​អ្នកកាសែត​នោះទេ ។

យ៉ាងណាក៏ដោយ សមត្ថកិច្ច​មូលដ្ឋាន និង កម្លាំង​នគរបាល​ជំនាញ បាន និង​កំពុង​ធ្វើ ការស្រាវជ្រាវ​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់​ដើម្បី តាម​ចាប់​ជនសង្ស័យ​រូបនេះ​តាមរយៈ ការបង្ហាញ​រូបភាព នៅក្នុង​កា​ម៉េ​រ៉ា​សុវត្ថិភាព ៕. photo 1 photo 3 photo 5