ស្រុក​ចំនួន​ពីរ​នៅក្នុង ខេត្តមណ្ឌលគិរី បានទទួល​រង​នៅ​គ្រោះធម្មជាតិ ដោយសារ​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ដួលរលំ និង​ប៉ើង​ដំបូលផ្ទះ​ចំនួន​១៩០​ខ្នង រងរបួស​មនុស្ស​ចំនួន​០៤​នាក់ ស្លាប់​ចំនួន​០១​នាក់​

0

មណ្ឌលគិរី៖ស្រុកចំនួនពីរនៅក្នុង ខេត្តមណ្ឌលគិរី គឺស្រុកពេជ្រដា និងស្រុកកែវសីមា បានទទួលរងនៅគ្រោះធម្មជាតិ ដោយសារខ្យល់កន្ត្រាក់បណ្តាលឲ្យដួលរលំ និងប៉ើងដំបូលផ្ទះចំនួន១៩០ខ្នង កាលពីល្ងាចថ្ងៃទី០៥ខែឧសភាឆ្នាំ២០១៦នេះ ក្នុងនោះ នៅក្នុងភូមិចុងផាង ឃុំពូជ្រៃphoto_2016-05-07_08-48-47ចំនួន១១៧ខ្នង រងរបួសមនុស្សចំនួន០៤នាក់ក្នុងនោះស្រីចំនួន០៣នាក់ ស្លាប់ចំនួនមួយនាក់ នៅចំនុចអូរទេ ក្នុងឃុំក្រង់តេះចំនួន៤១ខ្នង ស្ថិតនៅក្នុងស្រុកពេជ្រាដា។ចំណែកនៅក្នុងភូមិអូរអាមចំនួន៣១ខ្នង និងភូមិឆ្នែងចំនួន០១ខ្នងស្ថិតនៅក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា ។ជនរងគ្រោះដែលបណ្តាលឲ្យបាត់បងជីវិតមានឈ្មោះ ឆោម ឆើត ភេទប្រុសអាយុ៣២ឆ្នាំ មានទីលំនៅ នៅក្នុងភូមិ ចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ហេតុការណ៍នេះកើតឡើងដោយសារខ្យល់បោកបក់យ៉ាងខ្លាំង បណ្តាលឲ្យប៉ើងស័ង្កសីមកត្រូវជនរងគ្រោះកំពុងជិះម៉ូតូនៅតាមផ្លូវ ។ក្រោយពីទទួលបានព័ត៌មានរាយការណ៍ពីលោកអភិបាលស្រុកពេជ្រាដា ថាមានអ្នករងគ្រោះដោយសារខ្យល់កន្ត្រាក់រហូតដល់បាត់បង់ជីវិត នៅព្រឹកថ្ងៃទី០៦ខែឧសភាឆ្នាំ២០១៦ លោក ចឹង សុចន្ថា អភិបាលរងខេត្តមណ្ឌលគិរី បានដឹកនាំក្រុមការងារ នាំយកអំណោយមួយចំនួនរបស់សាលាខេត្តមណ្ឌលគិរី និងអំណោយរបស់ សាខាកាកបាទក្រហមកម្ពជាខេត្តមណ្ឌលគិរី ទៅផ្តល់ជូនដល់ជនរងគ្រោះ ក្នុងនោះផ្តល់ជូនដល់គ្រួសារសពថវិកាចំនួន៦០ម៉ឺនរៀល អង្ករចំនួន០២បេ អ្នករងរបួសក្នុងមួយនាក់ៗ ទទួលបានថវិកាចំនួន២០ម៉ឺនរៀលអង្ករចំនួន០១បេ។ទន្ទឹមនោះដែរប្រជាពលរដ្ឋ ដែលជួបគ្រោះធម្មជាតិខាងលើ បានសំណូមពរ ដល់អង្គភាពអគ្គិសនីខេត្តមណ្ឌលគិរី សូមមានវិធានការចំពោះគ្រឹះបង្គោលភ្លើងដែលបានប្រេះ ព្រមទាំងមែកឈើដែកបាក់មកលើខ្សែភ្លើង និងបង្គោលភ្លើងដែលត្រេតផងដែរ ព្រមទាំងអំពាវនាវដល់សប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុកសូមមេត្តាជួយឧបត្ថម្ភគាំទ្រដល់ពួកគាត់ផង ដែលកំពុងរងនូវការខ្វះខាត់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់៕photo_2016-05-07_08-49-29 photo_2016-05-07_08-48-55 photo_2016-05-07_08-49-21ដោយប៊ូស្រា