កំពង់ស្ពឺរ៖សៀលថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៦ បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាខ្យល់កន្ទាក់ចំនួន ១៧ភូមិក្នុងឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានទទួលអំណោយមនុស្សធម៏របស់អភិបាលខេត្តកំពង់ស្ពឺ ។យោងតាមរបាយការណ៏មន្ត្រីមូលដ្ឋានបានឲ្យដឹងថា ប្រជាជនសរុប ១២១គ្រួសារ ដែលរងគ្រោៈដោយខ្យល់កន្ទាក់ក្នុងនោៈរងគ្រោៈធ្ងន់ ១៩គ្រួសារ រងគ្រោៈមធ្យម ១៨គ្រួសារ និងរងគ្រោៈស្រាល ៨៤គ្រួសារ ត្រូវបានអញ្ជើញមកទទួលអំណោយទាំងអស់គ្នា ។អាជ្ញាធរបញ្ជាក់ថា សម្ភារៈដែលត្រូវទទួលនិងបានបែងចែកតាមកម្រិតរងគ្រោៈ មានមុង ០១ ភួយ០១ ត្រីខ ០១កេៈ មី០១កេៈ អង្ករ២៥ kg ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសម្តែងនៅការអាណិតអាសូរ ដល់បងប្អូនដែលបានរងគ្រោៈដោយគ្រោៈធម្មជាតិ ហើយអ្វីដែលបានកើតឡើងគឺជាការបំរែបំរួលអាកាសធាតុជាសកលនៅលើពិភពលោក មិនមែនមានតែកម្ពុជាយើងនោៈទេ ។
ហើយដោយសារបែបនេៈទើបបានប្រមុខរាជរដ្ឋាភិបាលសព្វថ្ងៃលោកបានដាស់តឿនដល់មន្ត្រីថ្នាក់ក្រោម ឲ្យមានការយកចិត្តទុកដាក់អំពីបញ្ហា សុខទុក្ខរបស់បងប្អូន និងទទួលយកកង្វល់បងប្អុនមកដោៈស្រាយជាបន្ទាន់ផងដែរ ។ លោអភិបាលបានបញ្ជាក់ថាក្នុងនាមលោកជាថ្នាក់ដឹកនាំ ក៏ដូចជាគណៈបក្សប្រជាជនមិនបានសន្យា ខ្យល់ចំពោៈបងប្អូននោៈទេ ជាពិសេសជាងនេៈការផ្តល់ជំនួយក៏មិនបានគិតពីនិន្នាការនយោបាយអ្វីនោៈផងដែរ គឺចាត់ទុកបងប្អូនជាបង ជាប្អូន ជាខ្មែរ ជាជនរួមឈាម ហើយយើងជាពលរដ្ឋតែមួយចេៈស្រឡាញ់សន្តិភាព និងស្ថេរភាពជាតិ រួបរួមជាតិតែមួយ ។
នាឪកាសនោៈក៏មានវត្តមាន លោក អ៊ូ សំអួន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៏ជនបទ និងអតីត អភិបាលខេត្តកំពងស្ពឺចាស់មកចូលរួមផងដែរ ៕