តូបលក់ដូរឥវ៉ាន់១២តូបនៅមាត់កំពង់ផែផ្សារក្រោមត្រូវអគ្គីភ័យឆាប់ឆេះអស់

0

ខេត្តកំពង់ឆ្នាំង៖តូបលក់ដូរឥវ៉ាន់ចាប់ហួយចំនួន១២តូបត្រូវបានភ្លើងឆាបឆេះអស់ដែលគេសង្ស័យថាបណ្តាលមកពីការទុស្សេខ្សែភ្លើង ដែលហេតុការណ៍នេះបានកើតឡើងនៅវេ
លាម៉ោង៣និង៣០នាទី ជិតភ្លឺថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ នៅមាត់ទន្លេកំពុងផែផ្សារក្រោមមុខខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ស្ថិតនៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ក្នុងហេតុការណ៍នេះ ព្រឹកឡើងវេលាម៉ោង៧ព្រឹកថ្ងៃទី០៧ ខែឧសភា មានមនុស្ស២អ្នកបានឆក់ខ្សែភ្លើងសន្លប់ ក្នុងពេលចូលទៅកកាយរកឥវ៉ាន់នៅក្នុងតូបក្រោយពីភ្លើងឆេះ។IMG_2698 IMG_2705 IMG_2703 IMG_2701 IMG_2700
សមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលផ្សារឆ្នាំងបានអោយដឹងថា៖អគ្គីភ័យនេះបានឆាបឆេះចេអពីតូបលក់គុយទាវរបស់ឈ្មោះយាយឡាយ ហើយបង្កអោយផ្ទុះធុងហ្គាសធំមួយធុង ហើយក៍បណ្តាលអោយភ្លើងឆាបឆេះរាលដាលដល់តូបជិតៗគ្នាកាន់តែខ្លាំងឡើង។