ភ្នំពេញ ៈជនសង្ស័យ២នាក់ប្រដាប់ដោយអាវុធ បានជិះម៉ូតូធន់ធំធ្វើសកម្មភាពប្លន់យកម៉ូតូឌួកពីយុវជនម្នាក់បានសម្រេច ខណះពេលដែលយុវជនរងគ្រោះម្នាក់នោះមកពីលេងផ្ទះឱពុកម្តាយវិញនៅឯស្រុកខ្សាច់កណ្តាល ។ករណីប្លន់ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៨នឹង៥៥នាទីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចស្ពានទី៧ ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។តាមសម្តីរៀបរាប់ពីជនរងគ្រោះ ដោយសុំមិនបញ្ចេញឈ្មោះបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុរូបគេបានជិះម៉ូតូឌូក ពណ៍ទឹកក្រូច ពាក់ស្លាកលេខ 1FB-4142 មកពីលេងផ្ទះឱពុកម្តាយនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងបំណងមកផ្ទះនៅភ្នំពេញវិញដែលនៅម្តុំសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ពេលមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូធន់ធំមកគៀរអោយឈប់ ហើយបំណងដកកាំភ្លើងចេញពីកាបូបស្ពាយបាញ់មកលើរូបគាត់ ដោយភ័យខ្លាំងពេកក៏ផ្តួលម៉ូតូចោលរត់យករួចខ្លួន ហើយជនសង្ស័យក៏លើយកម៉ូតូជិះគេចខ្លួនទៅបាត់តែម្តង។
ក្រោយមកកម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារបានទៅដល់កន្លែងកើតហេតុ និងសួរនាំពីភិនភាគជនសង្ស័យ និងនាំជនរងគ្រោះមកដាក់ពាក្យបណ្តឹង និងឃាត់ខ្លួនជនដែលគួរអោយសង្ស័យម្នាក់នៅម្តុំវត្តគៀនឃ្លាំង មកសួរនាំនៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វាផងដែរ។ ដោយៈជីម ភារ៉ា