កំពង់ធំៈឯកឧត្តម សុខ លូ អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់ពីតួនាទីយុទ្ធជនរបស់គណបក្សប្រជាជនកម្ពុជា ត្រូវសាមគ្គីគ្នា រួបរួមគ្នា និងមានភាពក្លាហានហ៊ាន ឆ្លើយតបគ្រប់សព្វបែបយ៉ាង ចំពោះសកម្មភាព ការវាយប្រហារ ពីសំណាក់ជនអគតិ មួយចំនួនដែលប៉ុនប៉ង ធ្វើសកម្មភាព បំភ្លឺលាបពណ៌ ញ៉ុះញ៉ុងបំបែក បំបាក់ផ្ទៃក្នុង ក្នុងតួនាទីសកម្មភាពរបស់យុទ្ធជន តាមបណ្តាសង្កាត់នានា ត្រូវជួយគ្នារកពីមូលហេតុច្បាស់ លាស់ ដើម្បីបកស្រាយទៅវិញ ប្រសាសន៍នេះ ត្រូវបានលើកឡើងក្នុង ពិធីសំណេះសំណាល ប្រកាស់ទទួលស្គាល់យុទ្ធជនគណបក្សប្រជាជនកម្ពុជា ២៩២នាក់ដែលបានមកពីការបោះឆ្នោត ក្នុងស្ទឹងសែន នៅព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០១៦ ។
លោក ហុក រិន អភិបាលក្រុងស្ទឹងសែន និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុងស្ទឹងសែន សម្តែងនូវកិច្ចស្វាគមន៍ ប្អូនយុទ្ធជនដែលបានមក ពីកាបោះឆ្នោតជ្រើសរើសនៅតាមភូមិចំនួន៣៩ភូមិ និង៨ សង្កាត់ មានចំនួនសរុប២៩២នាក់ ស្រី១៥៨ នាក់ ដែលបានខិតខំបំរើការងារក្នុងសង្កាត់ឲ្យមានស្នាដៃ និងលេចធ្លោនៅក្នុងមូលដ្ឋាន និងមានតួនាទីភារកិច្ចសំខាន់ ដែលជាសេនាធិការឲ្យគណបក្ស ប្រជាជនកម្ពុជា បន្តវេនពីរៀមច្បង។
ឯកឧត្តម លោក សុខ លូ អភិបាលរងខេត្តកំពង់ធំ តំណាងឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងជា និងជាប្រធានក្រុមការងារសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានផ្តាំផ្ញើរដល់ក្រុមយុវជនកម្ពុជា ទាំងអស់ ថាសកម្មភាពរបស់ក្រុមយុទ្ធជន មានតួនាទីសំខាន់ណាស់នៅក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិរបស់យើងឲ្យមានការរីកចម្រើន ហើយប្រទេសជាតិក៏មិនអាចខ្វះការចូលរួមពីស្រទាប់យុវជនយើងបានដែរ ព្រោះយុទ្ធជនគឺជាអ្នកនាំពាក្យ និងជាកម្លាំងសំខាន់របស់បក្ស ដើម្បីធ្វើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន។
ក្នុងក៏បាននែនាំឲ្យប្រធានគណបក្សភូមិ សង្កាត់ ណែនាំឲ្យប្អូនចូលជាសមាជិកបក្ស សំខាន់គឺក្រុមយុទ្ធជន ជាអ្នកមានតួនាទីដឹកនាំសមាជិកថ្មី និងគ្មានគណបក្សណាអាចជំនួសគណបក្សប្រជាជនបានទេ ហើយក៏គ្មានគណបក្សណាអាចនាំសន្តិភាព និងភាពរីកចម្រើន បានទេ បានតែគណបក្សប្រជាជនបានដើរ តួនាទីដឹកនាំនាវាសន្តិភាពជូនប្រជាពលដ្ឋខ្មែជិត៤០ឆ្នាំហើយ តែបើក្រលែកមើលក្រោយ៣០ឆ្នាំមុននេះ បងប្អូនមិនអាចដើរហើរ ទាំងយប់ទាំងថ្ងៃបាននោះទេ តែពេលនេះការអភិវឌ្ឍន៍មានការរីកចម្រើន មានស្ថេរភាពនយោបាយរ៉ឹងមាំ បងប្អូនអាចធ្វើដំណើរទៅណាមកណា បានគ្រប់ពេលវេលា ។
ដោយ ប៊ុន រដ្ឋា




































