​ដឹក​សត្វព្រៃ​បើក​គេច​ពី​សម​ត្ត​កិច្ច​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​បើកទ្វា​រត់ចោល​រថយន្ត​

0

ខេត្តរតនគិរី៖ រថយន្តកាមរីស្វិតមួយគ្រឿងធ្វើចរាចរណ៍ចេញពីស្រុកលំផាត់ឆ្ពោះមកក្រុងបានលុងតាមបណ្តោយផ្លូវជាតិលេខ៧៦ផ្ទុកសត្វព្រៃ សត្វឈ្លូសស្រស់ចំនួនបីក្បាលត្រូវបានសមត្តកិច្ចនគបាលប៉ុស្ថ៍អូរចេង សហការជាមួយកម្លាំងយោធាអូរចេងមានការសង្ស័យក៍ដេញតាមពីក្រោយធ្វើឲ្យម្ចាស់រថយន្តភ័យស្លន់ស្លោរបោះពួយយ៉ាងលឿនផ្តាច់ព្រលឹងជ្រុលចង្កូតបណ្តាលឲ្យធ្លាក់ផ្លូវទៅមុខពុំរួច ចំណែកតៃកុងបើកទ្វាររត់ចោលរថយន្តតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦នឹង៤០នាទីយប់ថ្ងៃទី០៧ខែឧសភាឆ្នាំ២០១៦ មានរថយន្តម៉ាកកាមរីស្វិតពណ៍ខ្មៅពាក់ស្លាកលេខឃ.៣៣៥៦ភព.២ អត់ស្គាល់អត្តសញ្ញណអ្នកបើកបរធ្វើដំណើរតាមផ្លូវជាតិលេខ៧៦ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿនខុសពីធម្មតាធ្វើឲ្យសមត្តកិច្ចកំពុងដើរល្បាតតាមដងផ្លូវមានការសង្ស័យថា រថយន្តដឹកបទល្មើសក៍ដេញតាមពីក្រោយរហូតដល់ចំណុចផ្លូវកែងរថយន្តបំម្រុងកាច់ចង្កូតចូលផ្លូវលំមួយខ្សែ ស្តិតក្នុងភូមិតាអងកាតែ ឃុំតាអងស្រុកកូនមុំខេត្តរតនគិរី។photo_2016-06-08_08-22-00 photo_2016-06-08_08-21-55 photo_2016-06-08_08-21-44

ជាចៃដន្យរថយន្តជ្រុលចង្កូតរ៉េខុសផ្លូវធ្លាក់ប្រឡាយទៅមុខមកក្រោយមិនរួច ម្ចាស់រថយន្តបើកទ្វារត់យករួចខ្លួនបាត់ស្រមោល។ យោងតាមរបាយការណ៍របស់សមត្តកិច្ចប៉ុស្ថ៍អូរចេងបានឲ្យដេងថា រថយន្តខាងលើ បានផ្ទុកសត្វឈ្លូសប្រភេទសត្វព្រៃជិតផុតពូជចំនួនបីក្បាលដឹកចេញពីស្រុកលំផាត់ឆ្ពោះមកក្រុងបានលុងលក់នៅលើទីផ្សា។
បច្ចុប្បន្ន សត្វឈ្លូសទាំងបីក្បាលព្រមទាំងរថយន្តសមត្តកិច្ចបានយកមករក្សាទុកនៅប៉ុស្ថ៍រដ្ឋបាលនគបាលអូរចេងរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយ លុះដល់ព្រឹកថ្ងៃទី០៨ខែឆ្នាំដដែលឈ្មួញដឹកបទល្មើសពុំឃើញចូលខ្លួនមកដោះស្រាយនោះឡើយ នាយសង្កាត់រដ្ឋបាលព្រៃឈើដែលលោកគឹម ឆេងលឹម បានរៀបចំដុតកំទេចចោលសត្វឈ្លូសចំនួនបីក្បាលស្មើនឹងម្ភៃគីឡូក្រាមនៅវេលាម៉ោង៩នឹង៣០នាទី០៨ខែឧសភាឆ្នាំ២០១៦។លោកនាយសង្កាត់បានឲ្យដឹងថា ប្រសិនម្ចាស់រថយន្តនឹងសត្វព្រៃខាងលើចូលខ្លួនមកដោះស្រាយលោកនឹងចាត់វិធាន់ការណ៍ធ្វើការផាក់ពិន័យគុណទ្វេ(១x៣)តាមច្បាប់ព្រៃឈើ ចំណែកមធ្យោបាយដឹកជញ្ជូនបទល្មើសម្ចាស់មិនចូលខ្លួនមកដោះស្រាយនោះទេ ថែរក្សាទុកជាសម្បត្តិរដ្ឋ ៕ដោយ យក្ស ឡោម