​រថយន្ត​មួយគ្រឿង​បើក​បុក​ម៉ូតូ​ពីក្រោយ​កិន​ជើង​ជនរងគ្រោះ​បាក់​ទាំង​៣​នាក់ ហើយ​ព្យាយាម​បើក​រត់​ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់​

0

​ភ្នំពេញ ៖ រថយន្ត​មួយគ្រឿង​ជិះ​ធ្វើដំណើរ​ដោយ​បុរស​២​នាក់​និង​នារី​៣​នាក់​ទើប​ចេញពី​ពិធីជប់លៀង​មិត្ត​ភ័ក្តិ​បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១១៨​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ផ្លូវកែង​លេខ​៦១ ក៏បាន​បុក​ម៉ូតូ​មួយគ្រឿង​ពីក្រោយ​ជិះ​គ្នា​៣​នាក់​ស្រប​ទិស​គ្នា​បណ្ដា​យ​រងរបួស​ធ្ងន់ ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​តែ​ត្រូវ​ប្រជាពលរដ្ឋ​ជិះ​ដេញ​ពីក្រោយ​តាម​ឃាត់​ជាប់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ចូល​ថ្ងៃទី​២១​ខែឧសភា​ឆ្នាំ​២០១៤ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ​។​ ​

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​តូយ៉ូតា ព្រូស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2P-9510 ជិះ​ធ្វើដំណើរ​ដោយ​បុរស​២​នាក់​និង​នារី​៣​នាក់​ទើបតែ​ចេញពី​ពិធីជប់លៀង​មិត្ត​ភ័ក្តិ តាម​បណ្ដោយ​ផ្លូវ​១១៨ ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​កែង​និង​ផ្លូវ​លេខ​៦១ រថយន្ត​ក៏បាន​បុក​ម៉ូតូ​មួយគ្រឿង ម៉ាក ហុងដា​គ្លី​ក ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ 1BK-2012 ចំ​ពីក្រោយ​

ពេញទំហឹង​ជិះ​គ្នា​៣​នាក់​បណ្ដាលអោយ​រងរ​បួស​ធ្ងន់ ចំណែក​ម៉ូតូ​គៀប​ជាប់​ក្រោម​រថយន្ត​អូស​ជាង​៥០​ម៉ែត្រ ខណៈនោះ​នារី​ដែល​នៅក្នុង​រថយន្ត​ក៏បាន​ចុះមក​ទាញ​ម៉ូតូ​ចេញពី​ក្រោម​រថយន្ត​ចេញ ដោយមាន​ប្រជាពលរដ្ឋ​ចោមរោម​ច្រើនពេក​រថយន្ត​បង្ក​ក៏បាន​ព្យាយាម​បើក​រត់​ទៅមុខ​បាត់ ចោល​នារី​៣​នាក់​នោះ​កន្លែងកើតហេតុ​ក៏ត្រូវ​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ឃាត់ខ្លួន​។

ចំណែក​រថយន្ត​បង្ក​ព្យាយាម​បើក​រត់​ក៏មាន​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​តាម​ពីក្រោយ​រហូតមកដល់​ផ្លូវ​៣៣៦​ប្រឡាយ​ទឹកស្អុយ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រថយន្ត​បង្ក​ក៏បាន​ឈប់​រថយន្ត​ចត​ទុកចោល​មុខផ្ទះ​ប្រជាពលរដ្ឋ​ដែលជា​កន្លែង​ស្ងាត់​ហើយ​រត់​គេចខ្លួនបាត់ ក៏ត្រូវ​ប្រជាពលរដ្ឋ​ឃាត់​បាន​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះមក​ត្រួតពិនិត្យ​។​ ​

បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ទាំង​៣​នាក់​រងរបួស​បាក់ជើង​ទាំងអស់​ដោយសារ​រថយន្ត​កិន​ពីលើ ហើយ​ត្រូវបាន​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​ឯកជន ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ​និង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចរាចរ​ចុះ​ត្រួតពិនិត្យ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕02 03 01