ខេត្តពោធិសាត់៖ ដោយមានការយកចិត្តទុកដាក់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលសព្វថ្ងៃនេះគ្រោះថ្នាក់ចរារចរណ៏មានច្រើនលើសលុបក្នុងប្រទេសកម្ពុជាហើយដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរារចរណ៏ក្នុងខេត្តពោធិសាត់ឲ្យនៅកំរិតទាបទើបនៅថ្ងៃទី១៣ខែកុម្ភះឆ្នាំ២០១៤ការិយាលយ័ចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឃាត់រថយន្តអាជីវកម្មដឹកដីចំនួន៩គ្រឿង ដើម្បីយកមកណែនាំដល់ អាជិវករធ្វើអាជីវកម្មដឹកដីក្នុងខេត្តពោធិសាត់ចំនួន៣ក្រុមហ៊ុនអំពីច្បាប់ចរាចរណ៏ផ្លូវគោក ក្នុងនោះលោក អនុសេនីយឯក ឃុន សារៀម បានណែនាំដល់ម្ចាស់អាជិវករ និងអ្នកបើកបរត្រូវតែគោរពនូវច្បាប់ចរារណ៏ទាំងអស់គ្នា
ដើម្បីថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរារណ៏ ក្នុងក្រុងល្បឿន ៤០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ត្រូវប្រកាន់ស្តាំ មិន ប្រជែងយកឈ្នះចាញ់ឲ្យចេះអត់ឱនយោគយល់និងចេះអធ្យាស្រយ័គ្នា ទីមួយអ្នក បើកបរត្រូវមានបណ្ណ័បើកបរអត្តសញ្ញាណបណ្ណ័បើកបរដែលបានអនុញ្ញាត្តិចេញឲ្យ ដោយក្រសួងឬមន្ទីរសារធារណការខេត្តដែលតម្រូវទៅតាមប្រភេទរថយន្តធុនធំ ឬធុនតូចទីពីរមិនអនុញ្ញាត្តិឲ្យការបើករចំពោះអ្នកបើកបរ
ទាំងឡាយណាដែលគ្នាបណ្ណ័បើកបរត្រឹមត្រូវទីបីរថយន្តដែលបានអនុញ្ញាត្តិឲ្យធ្វើអាជីវកម្មត្រូវលិខិតឈាកទទួលស្គាល់ពីមន្ទីរសាធារណ:ការខេត្ត និងបានបំពាក់ដោយផ្លាកលេខត្រឹមត្រូវ និងទីបួន លោកបានសំណូមពរឲ្យម្ចាស់រថយន្តអាជីកម្មដឹកដីកដីទាំង៩គ្រឿងក្នុងនោះមាន៣
គ្រឿងដែលសមត្ថកិច្ចបានបង្គាប់ឲ្យម្ចាស់រថយន្តត្រូវបកនូវស្កុតខ្មៅចេញពីកញ្ចក់។ តមកម្ចាស់អាជីវកររថយន្តដឹកដីទាំងបីក្រុមហ៊ុន ក៏បានថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសមត្ថកិច្ចនគរបាលចរាចរណ៏ផ្លូវគោកដែលបានណែនាំអំពី ច្បាប់ចរាចរណ៏ផ្លូវគោក ដែលយើងទាំងអស់គ្នាត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន ។