មណ្ឌលគិរី៖ ប្រតិភូខេត្តប៊ិញហ្វឿក នៃសាធារណៈរដ្ឋសង្គមនិយមវៀត ដែលដឹកនាំដោយលោក វូ ស៊ុនគី អនុយោធាការពារព្រំដែនគោគបានដឹកនាំកម្លាំងយោធាការពារព្រំដែនចំនួន៥០នាក់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់កាកបាទក្រហមទីក្រុង ហូជីមិញចំនួន៣០នាក់ មកពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមាចំនួន៣០០នាក់ កាលពីព្រឹកថ្ងៃទី០៨ខែឧសភាឆ្នាំ២០១៦នេះ។
ក្នុងឱកាសនោះលោក វូ ស៊ុនគី បានមានប្រសាសន៍ថា លោកដឹកនាំកម្លាំងនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្តកាកបាទក្រហមទីក្រុង ហូជីមិញ ក្នុងគោលបំណង ដេីម្បីជួយពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដែលមានជម្ងឺ ក្នុងនាមយេីងជាប្រទេសជិតខាង។
នៅក្នុងឱកាសដ៍វិសេសននេះក្នុងនាមអភិបាលរងខេត្តមណ្ឌលគិរី លោក ចឹង ចន្ថា បានមានប្រសាសន៍ ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ខេត្តប៊ិញហ្វឿក ដែលបានដឹកនាំក្រុមគ្រូពេទស្ម័គ្រចិត្តរបស់កាកបាទក្រហមទីក្រុង ហូជីមិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម មកពិនិត្យព្យាបាលជម្ងឺដល់ប្រជាពលរដ្ឋនៅក្នុងឃំុស្រែខ្ទុម ព្រមទាំងប្រជាពលរដ្ឋ ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងនាមប្រទេសជិតខាងនឹងគ្នា ។
នៅក្នុងពិធីពិនិត្យ និងព្យាបាលជម្ងឺនោះដែរក៏មានចែកនូវអំណោយមួយចំនួនផងដែរ ក្នុងមួយនាក់ៗទទួលបាន នំចំនួន១កញ្ចប់ មីចំនួន១កេះ ប្រេងឆាចំនួន១ដបម្សៅស៊ុបចំនួន១កញ្ចប់៕ដោយប៊ូស្រា



































