មណ្ឌលគិរីៈ ដើម្បីឆ្លើយតបទៅនឹងទៅសំណូមពររបស់ប្រជាពលរដ្ឋ ដែលជួបបញ្ហារប្រឈមនៅក្នុងមូលដ្ឋានរបស់ខ្លួនរស់នៅ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦នេះ នៅក្នុងវត្តភូមិទូល ឃុំងសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានរៀបចំវេទិការសាធារណៈថ្នាក់ជាតិ ក្រោមវត្តមានលោក ចឹង សុន្ថា អភិបាលរងខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញ អាជ្ញាធរស្រុកកោះញែកគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋចំនួន១៣០នាក់។
នៅក្នុងវេទិការសាធារណៈថ្នាក់ជាតិនោះដែរ ប្រជាពលរដ្ឋរស់នៅក្នុងភូមិ ជីខ្លប់ ចំនួន៥១គ្រួសារ បានសំណូមពរដល់អង្គវេទិការសាធារណៈ ស្នើសុំឲ្យអាជ្ញាធរជួយដោះស្រាយដីស្រែចំនួន១៥០ហិកតា ដែលមានបញ្ហាជាមួយក្រុមហ៊ុន ថៃហ្វួត និងក្រុមហ៊ុនម៉ាស់ស្ទ័រខេសាន់ ។ ពួកគាត់បានបន្តទៀតថា ពីមុនក្រុមហ៊ុនទាំងពីរនេះបានសន្យាថា និងកាត់ឃ្វាលដីស្រែមកអោយពួកគាត់ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុននៅមិនទាន់ដោះស្រាយដីនេះមកឲ្យពួកគាត់នោះទេ។
ចំណែកប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ ខ្លងឡែ ចំនួន៦៥គ្រួសារ ស្មើនិង២៥៣នាក់ ក៏បានស្នើសុំដីសម្រាប់រស់នៅកាលពីមុនមកវិញដែរ ដែលស្ថិតនៅតាមផ្លូវជាតិលេខ76A ម្តុំស្ពានជីមៀត ស្ថិតនៅក្នុងព្រៃការពារមណ្ឌលគិរី ។ ពួកគាត់បានបញ្ជាក់ថា ពួកគាត់ទាំង៦៥គ្រួសារ បានរស់នៅក្នុងតំបន់នេះ តាំងពីសម័យសង្គមរាស្ត្រនិយមមកម្លេះ ហើយការស្នើដីសុំនេះ សម្រាប់ទុកឲ្យកូនចៅរបស់ពួកគាត់ ពីព្រោះបច្ចុប្បន្ននេះពួកគាត់មានកូនចៅច្រើន មិនមានដីសម្រាប់រស់នៅ និងដីបង្ករបង្កើនផលក្នុងការ ដោះដូរវីភាពប្រចាំថ្ងៃ។
នៅក្នុងអង្គវេទិការនោះដែរ លោក ចឹង សុចន្ថា អភិបាលរងខេត្តមណ្ឌលគិរី បានឆ្លើយតបទៅនឹងសំណូមពរ របស់ប្រជាពលរដ្ឋថា ចំពោះដីស្រែពាក់ទៅព័ន្ធជាមួយក្រុមហ៊ុនទាំងពីរនេះ លោកនិងឲ្យអាជ្ញាធរ ស្រុក និងឃុំ ចុះស្រង់ស្ថិតិចំនួនប្រជាពលរដ្ឋឲ្យបានច្បាស់លាស់ ដើម្បីយកទៅពិភាក្សាជាមួយក្រុមហ៊ុន ព្រមទាំងធ្វើរបាយការណ៍ជួនថ្នាក់ដឹកនាំខេត្ត ។ ចំពោះប្រជាពលរដ្ឋចំនួន៦៦គ្រួសារ បានស្នើសុំដីនៅក្នុងភូមិ ខ្លងឡែ ដែលជាដីចាស់របស់ពួកគាត់ធ្លាប់រស់នៅពីមុន លោក និងទទួលយកសំណើរនេះ ដើម្បីដាក់ជួនថ្នាក់ដឹកនាំខេត្ត ពីព្រោះដីនេះស្ថិតនៅក្នុងតំបន់ព្រៃការពាមណ្ឌលគិរី ចេញដោយព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ហើយចំលើយយ៉ាងណានោះ លោកនិងជូនដំណឹងនៅក្នុងវាទិការសាធារណៈលើកក្រោយ ៕
ដោយប៊ូស្រា



































