ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​បុរស​ម្នាក់ រងរបួស​បាក់ជើង​ម្នាក់​

0

ភ្នំពេញ: ម៉ូតូសង់សេ១២៥ បើកដោយបុរសម្នាក់ក្នុងទិសដៅបញ្ច្រាស់ទិសដៅចរាចរណ៍ ហើយបានឆ្លងផ្លូវទៅបុកម៉ូតូគុបជ្រុងពេញទំហឹងបណ្តាលបុរសជិះម៉ូតូសង់បាក់ជើងខាងស្តាំ។
ហេតុការណ៍នេះកាលពីវេលាម៉ោង ១០យប់ថ្ងៃទី ៩ ឧសភា ២០១៦ នៅតាមបណ្តោយផ្លូវសហព័ន្ធរ៉ុស្សី ចំណុចដងនង្គ័ល ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូសង់សេ១២៥ពណ៍ខ្មៅ1BE-5967 ឌុបគ្នា២នាក់បើកចេញពីផ្លូវសពវៀតណាម ឡើងមកផ្លូវសហព័ន្ធរ៉ុស្សី ទិសដៅពីលិចទៅកើតក្នុងទិសដៅបញ្ច្រាស់ទិសចរាចរណ៍ ហើយឆ្លងផ្លូវ ខណះពេលនោះ ក៏មានបុរសម្នាក់ជិះម៉ូតូម៉ាកគុបជ្រុងពណ៍ស្លែពាក់ស្លាកលេខ ឃ ៤៧២១ កណ . ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុ ម៉ូតូសង់សេ១២៥ បន្ថែមល្បឿនឆ្លងផ្លូវក៏ជ្រុលទៅបុក ចំពីមុខពេញទំហឹង បណ្តាលអោយបុរសជាអ្នកជិះម៉ូតូសង់ រងរបួសបាក់ជើងស្តាំ ហើយត្រូវបានមិត្តភ័ក្ត្រដែលជិះតាមមកពីក្រោយដឹកតាមម៉ូតូទៅមន្ទីរពេទ្យ ចំណែកអ្នកជិះពីក្រោយនិងបុរសដែលបើកម៉ូតូគុបជ្រុងរបួសស្រាល ។photo_2016-06-09_08-18-35 photo_2016-06-09_08-18-30 photo_2016-06-09_08-18-25
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញទៅវាស់វេងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅ ផ្នែកចរាចរណ៍ខណ្ឌពោធិសែនជ័យដើម្បីរងចាំការដោះស្រាយគ្នា។ដោយ៖ជីម ភារ៉ា