កំពត-ស្រុកបន្ទាយមាស ៖ យប់ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៦ ឆ្លងចូលថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ០១និង១៥នាទី មានករណីឃាដកម្មកាប់មនុស្សបណ្តាលស្លាប់ ហេតុការមួយនេះកើតឡើង ស្ថិតនៅក្នុងភូមិខ្នាយ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ជនរងគ្រោះឈ្មោះ ឃុត ឈឺត ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិខ្នាយ ឃុំត្នោតចុងស្រង់ស្រុកបន្ទាយមាស ខេត្តកំពត មូលហេតុយ៉ាងណានោះពុំទាន់ដឹងនៅឡើយទេ បច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បីចាប់ឃាដករមកដាក់ទៅតាមច្បាប់ ៕