ខេត្តព្រះសីហនុ៖ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងឯកឧត្តម លូ គឹមឈន់ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុមានប្រសាសន៍អោយដឹងថា ថវិការដែលទទួលបានពីសប្បុរសជន ក្នុងទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទ័ក្រហមឆ្នាំ២០១៦ សំរាប់ជួយទ្រទ្រង់ចលនាសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុមានចំនួន32 ម៉ឺនដុល្លាអាមេរិក។
ថវិការទាំងអស់នេះទទួលបានក្នុងឱកាសដែលខេត្តព្រះសីហនុប្រារព្ធពិធីអបអរសាទរទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទ័ក្រហម៨ឧសភា ដែលធ្វើឡើងនៅវេទិការបុណ្យជាតិ7មករាក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី10ខែឧសភាឆ្នាំ2016 ក្រោមអធិបតីភាពឯកឧត្តមប៉ុល សារឿនប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ជាមួយនិងវត្តមានឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលអញ្ជើញមកពីស្ថាបន័ថ្នាក់ជាតិ រដ្ឋបាលខេត្ត មន្ត្រីអ្នកមុខអ្នកការតាមមន្ទីរអង្គភាពរដ្ឋ ផ្នែកឯកជនព្រមទាំងមហាជននិងតំណាងប្រជាពលរដ្ឋក្នុងខេត្ត ៕