ឃាត់ខ្លួន​សង្ឃ​ក្លែងក្លាយ​និង​បក្ខពួក​ម្នាក់​ករណី​ក្លែង​ត្រា​និង​ដើរ​ឆបោក​បញ្ជូនទៅ​តុលាការ

0

សៀមរាប៖ ព្រះសង្ឍក្លែងក្លាយម្នាក់និងបក្ខពួកម្នាក់ បានត្រូវនគរបាលប៉ុស្តិ៏សង្កាត់ស្លក្រាម ចាប់ឃាត់ខ្លួនវាយខ្នោះបញ្ជូនទៅតុលាការ បន្ទាប់ពីជនទាំងពីរនេះក្លែងត្រាដើរបិណ្ទបាទបោកប្រាស់ ហើយត្រូវបែកការគ្រាចុងក្រោយ។IMG-20160510-WA0002 ហេតុការចាប់ខ្លួនជនខាងលើធ្វើឡើងនារសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចក្រុមទី៦ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងនិងខេត្តសៀមរាប បន្ទាប់ពីទទួលបណ្តឹងជនរងគ្រោះ។
មន្ត្រីនគរបាលប៉ុស្តិ៏សង្កាត់ស្លក្រាមបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនទី១ឈ្មោះស៊ុម សុឃា ប្រុសអាយុ៤៣ឆ្នាំ មានស្រុកកំណើត ភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង មានមុខរបរជាអ្នកដើរបិណ្ទបាទ។ និងទី២ឈ្មោះស៊ុម សូលី ប្រុសអាយុ២៨ឆ្នាំ មានស្រុកកំណើត ភូមិពន្លៃ ឃុំអង្គាសរ ស្រុកមេសាងខេត្តព្រៃវែង ជាអ្នកបើកម៉ូតូដឹកលោក។
មន្ត្រីនគរបាលបានបញ្ជាក់ថា ចំណែកជនរងគ្រោះដែលត្រូវជនខាងលើបោកប្រាស់ទី១ឈ្មោះភុត ភិន អាយុ៦០ឆ្នាំ ជាចៅអធិការវត្តមេជ្រៃ ដែលស្ថិតក្នុងភូមិពាមតាអួរ ឃុំកែវពណ៏ ស្រុកពួកខេត្តសៀមរាប។ ព្រះអង្គ ត្រូវជនខាងលើក្លែងត្រាដោយយកត្រាព្រះអង្គទៅប្រើប្រាស់។ ទី២ឈ្មោះភឿក សាវុធ ប្រុសអាយុ៦០ឆ្នាំ ទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ត្រូវជនខាងលើបោកអស់៣៧០ដុល្លារ។ ទី៣ឈ្មោះតូច សាគុណ ស្រីអាយុ៤៤ឆ្នាំ នៅភូមិបឹងដូនប៉ា ស្កាត់ស្លក្រាម អស់៣៨០ដុល្លារ។ ចំណែកទី៤នៅមិនទាន់មកដាក់ពាក្យបណ្តឹងនៅឡើយនោះទេ។ ជនរងគ្រោះទី២និងទី៣ ត្រូវជនសង្ស័យបោកតាមរយៈ បិណ្ទបាទគោថ្មមួយគូរ ដែលមានតម្លៃ៣៨០ដុល្លារ យកទៅដាក់ខ្លោងទ្វារវត្ត។
បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងក្រោយពីសាកសួរជនសង្ស័យ បញ្ជូនជនសង្ស័យទៅតុលាការខេត្តសៀមរាប នារសៀលថ្ងៃទី១០ខែឧសភា ដើម្បីចាត់ការបន្តតាមច្បាប់៕IMG-20160510-WA0001 IMG-20160510-WA0000 វេហាស៍