ឧត្តរមានជ័យ៖.អភិបាលខេត្តឧត្តរមានជ័យ គឺលោក ស ថាវី ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត បានរៀបចំពិធីបើកការដ្ឋានស្តារបឹងស្នោរ ដែលមានទីតាំងនៅទល់មុខសាលាខេត្ត ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។ពិធីនេះបានធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ លោក វង្ស វិសាល តំណាងកងវិស្វកម្មទទួលស្តារបឹងស្នោរខាងលើបានអោយដឹងថា បឹងស្នោរមិនទាន់ស្តារមានជំរៅ២.៧ម៉ែត្រ មានបណ្តោយប្រវែង៣២០០m.ទទឹង៣៥m ហើយការពង្រីកថ្មីនេះគឺបណ្តោយ៣២០០mទទឹង៥០m.ជំរៅ៥mនិងធ្វើផ្លូវជុំវិញមាត់ប្រឡាយខាងក្នុងបណ្តោយប្រវែង២៩៤០mនិងទទឹង២០m.ការសាងសង់នេះមានរយះពេល១៤០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ដោយប្រើប្រាស់គ្រឿងចក្រក្នុងដំណើការស្តារសរុប១២គ្រឿង។ក្នុងឱកាសនោះដែរលោក ស ថាវី បានមានប្រសាសន៍ថា ការស្តារបឹងនេះគឺដើម្បីកែលំអរសោភ័ណ្ឌភាពនៃក្រុង ជាពិសេសសម្រាប់ស្តុបទឹកទុកអោយប្រជាពលរដ្ឋប្រើប្រាស់និងជាកន្លែងជម្រករបស់សត្វស្លាប បច្ឆាជាតិគ្រប់ប្រភេទ។លោក ស ថាវី អភិបាលខេត្ត សំណូមពរនិងអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាសាធារណ:ជនទាំងអស់មេត្តាជួយថែរក្សានូវបឹងស្នោរនេះ ដែលជាបឹងប្រវត្តសាស្ត្រមួយក្នុងចំណោមទីប្រវត្តសាស្ត្រជាច្រើនទៀតក្នុងខេត្តឧត្តរមានជ័យ ហើយចំពោះមច្ឆាជាតិក្នុងបឹងទាំងអស់ កម្លាំងប្រដាប់អាវុធទាំងបីប្រភេទក៏ដូចជាមន្ត្រីជុំវិញខេត្តនិងប្រជាពលរដ្ឋទាំងជួយថែរក្សានិងហាមដាច់ខាតចំពោះបុគ្គលណាចង់បំផ្លាញសម្បត្តិធម្មជាតិក្នុងបឹងស្នោរនេះ។ ជាចុងក្រោយ លោក ស ថាវី អភិបាលខេត្ត ក៏បានចែកអំណោយជាប៊ីចសៀវភៅដល់សិស្សានុសិស្សចំនួន២០០នាក់និងសារុងដល់យាយជីតាជី ប្រជាពលរដ្ឋ ព្រមទាំងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ៕