បន្ទាយមានជ័យ៖ ដោយគ្រោះរាំងស្ងួតនៅតែបន្ត កំណើនកំដៅឡើងខ្ពស់ ទោះបីជាមានភ្លៀង កក់ខែ ២.៣មេត្រូវបានផ្ទៃដីដែលបែកក្រហែងលេបទឹកយកអស់ តែមិនអាចបន្សល់ទុកជូនពលរដ្ឋប្រើប្រាស់តាមតម្រូវការបានឡើយ។ឯកឧត្ដម សុន គន្ធរ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ក្រុមការងារចុះជួយក្រុងសិរីសោភ័ណ និងរដ្ឋបាលក្រុងសិរីសោភ័ណ ចុះបន្តចែកទឹកជូនពលរដ្ឋភូមិពង្ររសង្កាត់កំពុងស្វាយក្បែរទីប្រជំជនក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យថ្ងៃទី ១០ ឧសភា ២០១៦។
ក្រុមរថយន្តនៃកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិក៍កំពុងមមាញឹកដឹកទឹក ចែកជូនពលរដ្ឋតាមគោលដៅខ្វះខាតទឹកខ្លាំង ទាំង៩ក្រុងស្រុកក្នុងខេត្តនេះ។
ពលរដ្ឋសាទរនិងថ្លែងអំណរគុណដល់ ក្រុមការងារ ដែលបានផ្ដល់ទឹកស្អាត សម្រាប់បរិភោគ និងប្រើប្រាស់ស្របពេលពួកគាត់កំពុងត្រូវការខ្លាំង ហើយនិងសំណូមពរដល់ក្រុមការងារបន្តជួយរហូតដល់ មានភ្លៀងធ្លាក់អាចអោយពលរដ្ឋបានបរិភាគ និងប្រើប្រាស់គ្រប់គ្រាន់។
តមកឯកឧត្ដម សុន គន្ធរ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងរដ្ឋបាលស្រុកមង្គលបូរី អញ្ជើញចុះពិនិត្យស្ថានភាពការស្ដារឡើងវិញ តាមដងស្ទឹងមង្គលបូរី កាយប្រឡាយនិងលើកផ្លូវតភ្ជាប់ឃុំឬស្សីក្រោក ទៅឃុំ បន្ទាយនាង ប្រវែង១៤០០ម៉ែត្រ និងពិនិត្យស្ថានភាពទឹកបូម ពីខេត្តបាត់ដំបង ដើម្បីផ្ដល់ជូនពលរដ្ឋក្នុងស្រុកនេះផងដែរ។ ដោយ ឃិន គន្ធា