ខេត្តសៀមរាប៖ ខណះពេលដែលមានភាពគ្រោះរាំងស្ងួតនិងមានកំម្តៅខ្លាំងមិនដែលធ្លាប់មានពីមុនមកនោះទើបធ្វើអោយក្រុមសិល្ប:សក្ត័សិទ្ធិអង្គរបានរៀបចំពិធីមួយដោយនៅក្រោមកំម្តៅថ្ងៃដើម្បី ឧទ្ទិសបួងសួងសុំទឹកភ្លៀងដល់ទូរទាំងប្រទេស។ ពីព្រោះសព្វថ្ងៃនេះប្រទេសកម្ពុជាកំពុងជួបប្រទះគ្រោះធម្មជាតិដូចជាគ្រោះ រាំងស្ងួត ស្រះ អណ្ដូងទឹក បឹងរីងស្ងួតស្ទើគ្រប់ទិសទីនៅទូទាំងប្រទេសកម្ពុជា។
ហើយពិធីនេះបានធ្វើឡើងតាំងពី ថ្ងៃទី០៥ខែឧសភាឆ្នាំ២០១៦ត្រូវនឹងថ្ងៃសីល ទី១៤រោច ដាច់ខែចែត្រចូលខែពិសាខ នាវេលាម៉ោង១២ថ្ងៃត្រង់បានប្រព្រឹត្តិនៅបរិវេណវត្តសិលាចារបន្ទាយស្រី ស្ថិតនៅខេត្ត សៀមរាប ស្រុកបន្ទាយស្រី ដែលដឹកនាំដោយលោកស្រី កន្ថារ៉ាវីន ងិនការ៉េតដោយមានការចូលរួមដោយព្រះសង្ឃ តាអាចារ្យ បុគ្គលិកអង្គការងិនការ៉េតសំរាប់កម្ពុជា និងប្រជាជនដែលរស់នៅក្នុងស្រុកបន្ទាយស្រីយ៉ាងច្រើនកុះករ។
ពិធីនេះធ្វើឡើងក្រោមកំដៅពន្លឺព្រះអាទិត្យឡើងក្ដៅខ្លាំងដែលធ្វើឱ្យមនុស្សខ្លះឈឺក្បាល ខ្លះស្លាប់ ដោយសារពិបាកទ្រាំនឹងកំម្តៅថ្ងៃ ខ្ពស់ចាប់ពី៤០ឬ៤៥អង្សាបែបនេះរហូតដល់មានសត្វគោ ក្របី ឈឺ ឬស្លាប់ ជាបន្តបន្ទាប់ និង ដំណាំ បន្លែ ផ្លែឈើធម្មជាតិខូចខាត ដោយសារ គ្មានទឹកភ្លៀង ស្រោច ស្រព ដំណាំ ផងដែរ។
ក្រុមសិល្ប:សក្ត័សិទ្ធិអង្គរដែលបានកើតនិងរស់នៅក្នុងតំបន់អង្គរដែលសំបូរទៅដោយប្រាង្គប្រាសាទនិងវត្ថុសក្ត័សិទ្ធិបានដឹងពីទុក្ខលំបាកបែបនេះក៏ស្ម័គ្រចិត្តធ្វើពិធីបួងសួងរបាំមុន្នីមេខលា ដែលដឹកនាំដោយលោកស្រី កន្ថារ៉ាវីន ងិនការ៉េត ផងដែរ ដែលជាពេលក្ដៅខ្លាំងសូម្បីតែដើរដោះស្បែកជើងនៅលើដីក៏ក្ដៅខ្លាំងអាចធ្វើឱ្យរលាកជើងបាន។
លោកស្រី កន្ថារ៉ាវីន ងិនការ៉េតបានបញ្ជាក់ថា ទោះបីជាក្ដៅពិបាកយ៉ាងណាក៏ ដោយ ក្រុមសិល្ប:សក្ត័សិទ្ធិអង្គរក៏ស្ម័គ្រចិត្តតស៊ូក្រោមកំម្តៅថ្ងៃ បែបនេះដើម្បីឧទ្ទិសសុំទឹកភ្លៀងដល់ប្រទេសជាតិ។ហើយពិធីបួងសួងរបាំមុន្នីមេខលាដោយនាដការី២នាក់ ត្រូវបានព័ទ្ធជុំវិញជារង្វង់មូល ដោយនាដការី២៥នាក់ទៀតក្នុងម្នាក់ៗកាន់ទៀន១ដើមជាមួយនឹងបន្ដោងឈ្មោះខេត្តនីមួយៗរបស់២៥រាជធានីខេត្ត ក្រុង នៃព្រះរាជាណាចក្រកម្ពុជា។លោកស្រី បានបញ្ជាក់ទៀតថា ភ្លើងទៀនទាំង២៥ដែលតំណាងឱ្យ២៥រាជធានីខេត្ត ក្រុង នោះ ត្រូវបានពន្លឺដោយព្រះសង្ឃជាមួយនឹងការសូត្រធម៌មហាមេឃដើម្បីឧទ្ទិសសុំទឹកភ្លៀងឱ្យបានគ្រប់គ្រាន់សំរាប់ស្រោចស្របដំណាំនិងត្រជាក់ត្រជុំដល់ប្រទេសកម្ពុជាផងដែរ។
គួរបញ្ជាក់ផងដែរ ក្រុមនាដកាសក្ការ:អង្គរជាក្រុមពិសេសមួយដែលបានកើតឡើងនិងរស់នៅក្នុងតំបន់ដែលជាបេះដូងនៃវប្បធម៌ខ្មែរក្នុងទឹកដីអង្គរ ព្រោះនាដកាទាំងអស់ត្រូវបានហាត់៥ថ្ងៃក្នុង១សប្ដាហ៍ទាំងព្រឹក និង ថ្ងៃ។ មុននឹងហាត់នាដកាទាំងអស់ត្រូវសមាធិនិងសូត្រធម៌ដើម្បីសុំសេចក្កីសុខនិងកាពារដល់ ប្រជាជនគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស។
ក្រៅពីនេះក្រុមនាដកាធ្លាប់បានបួងសួងចំនួន៣១ ប្រាសាទជាមួយការសែន គ្រឿងសក្ការ: បាយសម្ល ផ្លែឈើ និង ធ្វើបាយសីដែលធ្វើដោយ ខ្លួនផ្ទាល់ជាក្រុមតាមបែបក្បួនខ្នាត ហើយ ការបួងសួងទាំងអស់នេះធ្វើឡើងមិនមែនដើម្បីត្រូវ បានគេជួលឲ្យបានប្រាក់កំរៃរឺបង្ហាញអ្វីទេ គឺធ្វើឡើងចេញពីកាយនិងទឹកចិត្តស្មោះសបរិសុទ្ធ ដើម្បីយាងបារមីមកស្ថិតក្នុងប្រាសាទឡើងវិញក្នុងការជួយថែរក្សាកូនចៅនិងប្រទានពរជ័យសេរីសួស្ដីទាំងអស់ជូនដល់ប្រជាជនកម្ពុជា។បន្ថែមពីលើទៅទៀត ក្រុមនាដកាសក្ការ:អង្គរ បានរចនាម៉ូដសក់ ធ្វើមុខ មកុដធ្វើចេញពីស្លឹកត្នោតដែលជាសារឲ្យកូនចៅជួយថែរក្សាដើម ត្នោត និងស្គាល់ពីអត្តសញ្ញាណជាតិរបស់ខ្មែរ។ សំរាប់ការបួងសួងតែប៉ុននោះត្រូវបានជ្រើស រើសពណ៌សដែលតំណាងឱ្យចិត្តស្មោះសបរិសុទ្ធ និងក្រណាត់ស្បៃមុងសំរាប់ភាវនាបំបាត់ ជំងឺគ្រុនចាញ់។