មន្ត្រី​ឥណទាន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ «​អម្រឹត​» ម្នាក់​ត្រូវគេ អារ​.​ក​សម្លាប់​, ពេលនេះ​សមត្ថកិច្ច​កំពុង ឡោមព័ទ្ធ​ផ្ទះ​ចាប់​ជនសង្ស័យ

0

ខេត្តកំពត៖ មន្ត្រីឥណទាននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ម្នាក់ត្រូវបានបុរសជាម្ចាស់ផ្ទះម្នាក់ ហៅឲ្យចូលទៅក្នុងផ្ទះ ស្ថិតក្នុងឃុំត្រមែង ស្រុកឈូក ខេត្តកំពត នៅវេលាម៉ោង ១២៖៥០នាទី ថ្ងៃត្រង់ថ្ងៃទី១០ ខែឧសភានេះ ហើយក៏ចាប់អារ.កស្លាប់ យ៉ាងអាណោចអាធ័ម ខណៈពេលphoto_2016-05-10_16-59-10នេះ សមត្ថកិច្ចកំពុងធ្វើការឡោមព័ទ្ធ ផ្ទះនោះ។ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ប្រុក វិត ភេទប្រុស អាយុ៤៧ឆ្នាំ ដោយឡែកជនរងគ្រោះ ឈ្មោះ ជឹម បុរិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកមីក្រូហិរញ្ញវត្ថុ អម្រឹត សាខាស្រុកឈូក មានទីលំនៅឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។ ប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យជាមនុស្សវិកលចរិត នៅផ្ទះកើតហេតុខាងលើបានហៅមន្ត្រី ឥណទាននោះ មកជាបន្ទាន់នៅផ្ទះរបស់គាត់ ហើយពេលមន្ត្រីនោះមកដល់ ក៏មានឈ្លោះប្រកែកប្រតាយប្រតប់គ្នារហូតដល់ម្ចាស់ផ្ទះ នោះអារ.កសម្លាប់ មន្ត្រីនោះតែម្ដង។ខណៈពេលនេះសមត្ថកិច្ចជាច្រើននាក់ កំពុងធ្វើការឡោមព័ទ្ធផ្ទះនោះ។ ឯជនល្មើសបានឡើង ទៅលើពិតានទំនងជាចង់ ចង.កសម្លាប់ខ្លួនផងដែរ៕photo_2016-05-10_16-59-21 photo_2016-05-10_16-59-24 photo_2016-05-10_16-59-13 photo_2016-05-10_16-59-16