រថយន្ដ​ដឹក​ដី​ដាច់​ចង្កូត​មក​ប្រ​លះ​និង​រថយន្ដ​បា​ឡែ​ន​លាន់​ស្នូរ​ដូច​រន្ទះ តែ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រងរបួស​

0

(ភ្នំពេញ)៖មានគ្រោះថ្នាក់ចរាចរមួយបានកើតឡើងខណៈរថយន្ដដឹកដី១គ្រឿងជិះបើកដាច់ចង្កូតរ៉េមកប្រលះជាមួយរថយន្ដCAMRYបាឡែន១គ្រឿងទៀតលាន់ស្នូរដូចរន្ទះបណ្ដាលឲ្យរថយន្ដបាឡែនរងការខូចខាតយ៉ាងដំណំតែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួស photo_2016-05-10_18-08-28

ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើបានកើតឡើងនៅវេលាម៉ោង៣៖រសៀលថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៦ ត្រង់ ចំណុចទល់រដ្ឋបាលជលផលលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ថា រថយន្តបង្ករជាប្រភេទ រថយន្ដដឹកដី ដឹកខ្សាច់ម៉ាក HiNOក្បាលពណ៍លឿងពាក់ ស្លាកលេខកណ្ដាល ៣A0១៨៣ ដោយឡែកអ្នកបើកបរ រថយន្ដមិនត្រូវបានស្គាល់ពី អត្តសញ្ញាណ្ណនោះទេព្រោះ ក្រោយកើតហេតុបានបើកទ្វាររថយន្ដរត់គេចខ្លួនបាត់ស្រមោលទៅហើយចំណែករថយន្ដរងគ្រោះម៉ាក CAMRYបាឡែនពណ៍ឆ្លូញ ពាក់ស្លាកលេខភ្នំពេញ២T២៨៣៦ រីឯអ្នកបើកបររថយន្ដឈ្មោះគឹម លាង ភេទប្រុស អាយុ ៤៥ឆ្នាំ ។

មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ទៀតថា មុនកើតហេតុ គេឃើញរថយន្ដដឹកដីបើកបរដោយតៃកុងម្នាក់តាមបណ្ដោយផ្លូវបេតុជាស៉ីមចំរើនរដ្ឋក្នុងទិសដៅពីលិចទៅកើតសំដៅមកលើផ្លូវជាតិលេខ៥ក្នុងល្បឿនលឿនល្មម លុះមកដល់ ចំណុចកើតហេតុក៍បានដាច់ចង្កូតរ៉េទៅបុករថយន្ដបាឡែនដែលជិះបើកពីរនាក់ប្ដីប្រពន្ធនៅខាងស្ដាំដៃដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងបណ្ដាលឲ្យរថយន្ដ CAMRY បាឡែនរងការខូចខាតយ៉ាងដំណំ តែសំណាងល្អគ្រោះថ្នាក់ ចរាចរមួយនេះមិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ ។

មន្ត្រីនគរបាលមូលដ្ឋានបានបញ្ជាក់ថា ក្រោយកើតហេតុ ត្រូវបានកម្លាំងនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញបានធ្វើការវាស់វែងនិងសម្រេចយករថយន្ដបង្ករនិងរថយន្ដរងគ្រោះទៅរក្សាទុកដើម្បីរងចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់នូវពេលក្រោយ ។photo_2016-05-10_18-08-15 photo_2016-05-10_18-08-21 photo_2016-05-10_18-08-11 photo_2016-05-10_18-08-05 photo_2016-05-10_18-08-28ហាស់ កំសាន្ដ