បុរស​ម្នាក់​ជិះ​ម៉ូតូ​ដឹក​សង្សារ​ទៅ​ធ្វើការ ត្រូវ​ក្រុមចោរ​ជិះ​ម៉ូតូ​២​គ្រឿង​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​បាន​សម្រេច

​ភ្នំពេញ ៖ បុរស​នារី​ដែល​គូរ​សង្សារ​មួយគូរ​ត្រូវបាន​ក្រុម​ចោរ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​បាន​ធ្វើ សកម្មភាព​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ស៊ុយ​ហ្ស៊ូ​គី​ឡែ​ត បាន​សម្រេច​រួច​ជិះ​គេច​ខ្លួន​ដោយ​សុ​វត្តិភាព​ភ្លាមៗ​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី យប់​នៅ​ចំណុច​ក្បែរ​ខារ៉ាអូខេ​X2

ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ ២១៤ នៅក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។​
​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​សង្សារ​មួយគូរ​បាន​ជិះ​ម៉ូតូ​ម៉ាក ស៊ុយ​ហ្ស៊ូ​គី​ឡែ​ត ពណ៌​ស​-​ក្រហម មិនទាន់​មាន​ស្លាក​លេខ ជិះ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៤ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មិន​ចាំ​ម៉ាក បាន​ឈប់​ពីមុខ​ស្ទាក់​ម៉ូតូ​ជនរងគ្រោះ​ហើយ​ទាញ អាយកូម វាយ​ទៅលើ​ជនរងគ្រោះ​ហើយ​ធ្លាក់​អាយកូម​ទៅលើ​ដី នៅ​និង​កន្លែងកើតហេតុ ហើយ​បាន​ស្រែក​គំរាម​បាញ់ៗ ធ្វើអោយ​ជនរងគ្រោះ​ភិតភ័យ រួច​ជនសង្ស័យ​ក៏​នាំគ្នា​ជិះ​ម៉ូតូ​គេច​ខ្លួន​ដោយ​សុ​វត្តិភាព ។​
​បើតាម​សម្ដី​បុរស​ជា​ជនរងគ្រោះ​ឈ្មោះ នេ​ត សាម៉ន អាយុ​២៤​ឆ្នាំ​មុខរបរ​ជា​និស្សិត ស្នាក់​នៅផ្ទះ​លេខ 35E3 សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌ​ទួលគោក បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​រូបគេ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ ទៅ​ទទួល​មិត្តស្រី​នៅ​ម្ដុំ​ផ្សារ​កណ្ដាល​យកទៅ​កន្លែងធ្វើការ ខណៈ​ជិះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់​មាន​សង្ស័យ​ជិះ​ម៉ូតូ​២​គ្រឿង​បាន​ធ្វើ​សកម្មភាព​ស្ទាក់​ប្លន់​យក​ម៉ូតូ​របស់​គេ​ជិះ​ចេញទៅ ដោយ​ឃើញ​ជនសង្ស័យ​គ្មាន​អាវុធ​ជនរងគ្រោះ​ក៏​ព្យាយាម​រត់​ដេញ​តាម​តែ​ម្ដង​ទាន់​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​នាំ​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ប៉ុស្ដិ៍ ខណ្ឌ​ដូនពេញ​ដើម្បី​កំណត់​មុខសញ្ញា​ជនសង្ស័យ​៕
1 2 3 4