ឪ​ចុង​​រំលោភ​សេពសន្ថវៈ​កូនស្រី​រហូត​មាន​ផ្ទៃពោះ​ទើប​បែកការណ៍​

0

តាកែវ ÷ មានករណីរំលោភសេពសន្ថវៈកូនស្រីចុងខ្លួនឯងជាច្រើនដងរហូតមានផ្ទៃពោះធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ញាតិជិតខាងពិសេសម្តាយបង្កើតស្ទើរក្អួតឈាមដោយសារប្តីចិត្ត តិរិច្ឆានគ្មានការខ្មាស់អៀនហ៊ានធ្វើអំពើអមនុស្សធម៌ដាក់កូនខ្លួនឯង។ បើតាមសម្តីរបស់ម្តាយកូនស្រីរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ ដោយខ្លួនមានការសង្ស័យលើកូនស្រីមានពោះចេះតែធំទៅៗ ហើយស្របពេលដែលប្តីត្រូវជាឪចុងមិននៅផ្ទះផងនោះ ក៏ល្បួងលួងលោមកូនស្រីរបស់ខ្លួនសួរដេញ់ដោលទើបដឹងរឿងឪចុងចាប់រំលោភនេះតែម្តងទៅ។ ក្រោយពីស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះបានដឹងអំពីករណីនេះហើយក៏បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកបាទីឲ្យចាប់ប្តីចិត្តតិរិច្ឆានចាត់ការតាមច្បាប់។ យោងតាមរបាយការណ៍របស់អធិការដ្ឋានស្រុកបាទីដែលបានបញ្ជូនសំណុំរឿងមកស្នងការដ្ឋាននគរបាលខេត្តឲ្យដឹងថា កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ ឈ្មោះ ជា រឿន អាយុ៤១ឆ្នាំ រស់នៅភូមិហនុមាណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បានមកដាក់ពាក្យបណ្តឹងប្តឹងប្តីរបស់ខ្លួនឈ្មោះ ឯក រិទ្ធ ពីបទរំលោភសេពសន្ថវៈ និងគម្រាមសម្លាប់ ទៅលើកូនស្រីរបស់ខ្លួនឈ្មោះ ប៊ន សុខឡេង អាយុ១៥ឆ្នាំ ជាច្រើនដងរហូតមានផ្ទៃពោះ។ចំណែកក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់ដល់សមត្ថកិច្ចស្រុកបាទីថា ឪចុងរបស់ខ្លួនឈ្មោះ ឯក រិទ្ធ បានចាប់រំលោភសេពសន្ថវៈមកលើនាងជាច្រើនដងចាប់តាំងពីអំឡុងខែតុលា ឆ្នាំ២០១៥មកម្ល៉េះ ហើយតែងតែគម្រាមសម្លាប់ចោលទាំងកូនទាំងម្តាយបើហ៊ានប្រាប់ម្តាយនិងអ្នកដទៃ។ ដោយខ្លួនខ្លាចការគម្រាមរបស់ឪចុងសម្លាប់ចោលនេះហើយទើបមិនហ៊ានប្រាប់ម្តាយនិងអ្នកដទៃ លុះនៅថ្ងៃទី០៧ ខែឧសភា ម្តាយរបស់ខ្លួនលួងលោមសួរនាំរឿងពោះចេះតែធំទៅៗ ទើបដឹងរឿងនាងត្រូវឪចុងរំលោភរហូតមានផ្ទៃពោះនេះតែម្តងទៅ។ ចំណែកឪចុងឈ្មោះ ឯក រិទ្ធ បានសារភាពថា ខ្លួនពិតជាបានចាប់រំលោភសេពសន្ថវៈលើកូនស្រីចុងខ្លួនឯងមែន តែមិនបានគម្រាមសម្លាប់នោះទេ។ ក្រោយពីបានទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះរួចមក កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបាទីបានចុះចាប់ជនសង្ស័យមកសួរនាំនិងបានបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តតាកែវកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕received_176527786079586