ឧត្តរមានជ័យ៖ ទឹកស្អាតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានយកទៅចែកជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតនៅសង្កាត់អូរស្មាច់ជាប់ព្រំដែនកម្ពុជា.ថៃ.នៃខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង ខ.ភ.ម.និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តឧត្តរមានជ័យ អមដំណើរដោល លោក ស ថាវី អភិបាលខេត្ត លោក យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្តនិងមន្ត្រីរាជការ មន្ទីរជុំវិញខេត្ត។ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ក៏បានអញ្ចើញជួបសំណេះសំណាលនិងសួរសុខទុកជាមួយប្រជាពលរដ្ឋ នូវការរស់នៅនិងការខ្វះខាតទឹក ដោយអោយដឹងថា នៅភូមិ សង្កាត់អូរស្មាច់ខាងលើមិនអាចជីកអណ្តូងប្រើប្រាស់បានទេ ដោយគ្មានប្រភពទឹកគ្រប់គ្រាន់៕