ខេត្តតាកែវ៖ កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានបន្តធ្វើការបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាជនសង្ស័យប្រុសស្រីចំនួន០៥នាក់ទៀតពាក់ព័ន្ធនិងករណីរក្សាទុក និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់។ ការចុះបង្ក្រាបករណីគ្រឿងញៀននេះស្ថិតនៅចំណុចផ្ទះសំណាក់យីហោ គិរីរតនៈ ក្នុងភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាបាន០៥នាក់ ស្រីម្នាក់និងបានដកហូតវត្ថុតាងជាក់ស្តែងរួមមាន ថ្នាំញៀនក្រាមពណ៌សចំនួន ១២កញ្ចប់តូច និង ដាវស៊ាំម៉ូរ៉ៃ ០២ដើម។
បើតាមសម្តីលោកវរៈសេនីទោ យុក សារ៉ាត់អធិការនគរបសលស្រុកគិរីវង់បានប្រាប់ឲ្យដឹងថាជនសង្ស័យពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរនូវសារធាតុញៀនទាំង០៥នាក់នេះ
ក្រោយការចាប់ឃាត់ខ្លួនបាន កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនទៅកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមនីតិវិធី។ គួររំលឹកផងដែរថា ក្រោយពីលេចឮព័ត៌មានគ្រឿងញៀនមានច្រើនករណីនៅស្រុកគិរីវង់ដែលសុំអន្តរាគមន៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទំព័រហ្វេសបុកកាលពីដើមខែឧសភាថ្មីៗកន្លងមកនេះ កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលស្រុកគិរីវង់បានសហការធ្វើការបង្ក្រាបគ្រឿងញៀនយ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹមបានបួនករណីមកហើយក្នុងខែឧសភានេះ៕