​ការចេញ​ប​ណ្ណ័​កម្ម​សិទ្ធ​ឲ្យ​ឯកជន​នៅ​លើដី​ព្រៃកោងកាង​និង​ព្រៃ​លិច​ទឹក​នៅ​ភូមិ​ព្រែក​ទាល់​ឃុំ​ទឹកថ្លា​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​កំពុង​ធ្វើ​ឲ​មជ្ឈដ្ឋាន​ទូទៅ​សង្ស័យថា​មាន​ភាពមិនប្រក្រតី

0

ខេត្តព្រះសីហនុ៖ ដីព្រៃលិចទឹកនិងព្រៃកោងកាងជាច្រើនហិចតាក្នុងចំណោមព្រៃកោងកាងប្រមាណ1100ហិចតា ដែលស្ថិតនៅខាងក្រៅទំនប់ការពារទឹកប្រៃលាតសន្ធឹងមកទល់នឹងកំណាត់ផ្លូវជាតិលេខ3ពីកំពតទៅខេត្តព្រះសីហនុ នៅចំណុចភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានចេញបណ្ណ័កម្មសិទ្ធឲ្យឯកជនអស់ហើយ។
ការចេញបណ្ណ័កម្មសិទ្ធនេះ តាមប្រភពថា៖ ត្រូវបានចុះវាស់វែងដោយក្រុមនិស្សិតសម្តេចតេជោសែន។មូលហេតុនាំដល់ការចេញបណ្ណ័កម្មសិទ្ធជូនពលរដ្ឋនេះដោយយោងទៅលើហេតុផលថា៖ទីតាំងខាងលើនេះពីដើមជាដីស្រែចំការរបស់ប្រជាពលរដ្ឋ។
តែនៅកំឡុងឆ្នាំ1985ទំនប់ការពាទឹកប្រៃ ដែលពទ្ធ័ជុំវិញទីតាំងតំបន់នោះវាបាក់ដាច់អស់មិនអាចទប់ទល់បានបណ្តាលឲ្យទឹកសមុទ្រហូរចូល។ពេលនោះប្រជាជនធ្វើស្រែចំការមិនកើតក៍ទុកដីចោល។ បន្ទាប់មកកូនព្រៃក្រញឹបនិងកូនកោងកាងក៍ចេះតែដុះច្រើនទៅៗពីមួយឆ្នាំទៅមួយឆ្នាំរហូតឡើងក្រាស់ឃ្មឹកដូចសព្វថ្ងៃ។ចំណែកឯប្រជាជនដោយអាស្រយ័ផលមិនកើតតទៅទៀតក៍បានលក់ឲអ្នកមានលុយអស់ទៅ។អ្នកខ្លះមានលទ្ធភាពបានរក្សាទុករហូតដល់សព្វថ្ងៃក៍មានដែរ។តែបច្ចុប្បន្ននេះដីនៅទីនោះត្រូវបានអ្នកមានលុយប្រមូលទិញយកស្ទើរតែអស់រលីងទៅហើយនេះបើយោងតាមការបញ្ជាក់របស់លោកមេភូមិ,មេឃុំ,និងព្រឹទ្ធាចារ្យនៅមូលដ្ឋាននេះ។(សូមស្តាប់លោក មេឃុំ,មេភូមិ,ចាស់ព្រឹទ្ធាចារ្យ,និងប្រជាជន នៅភូមិសាស្ត្រនេះ បញ្ជាក់)រីឯលោក ទិត្យ វុទ្ធី អភិបាលស្រុកព្រៃនប់បញ្ជាក់ដូច្នេះថា៖ដីនេះពីដើមជាដីរបស់ប្រជាជនធ្លបា់ធ្វើស្រែចំការដែរតែដោយសារបាក់ទំបន់ការពារទឹកប្រៃហូរចូលធ្វើអីលែងកើតពួកគាត់ទុកចោលក្រោយមកក៍កូនក្រញឹបកូនកោងកាងវាដុះហូរហែអញ្ចឹងទៅ។
(សូមស្តាប់ការបញ្ជាក់របស់លោកអភិបាលស្រុកព្រៃនប់)Image7 Image9 Image8 Image6 Image10

ដោយឡែកលោក នេន ចំរើន នាយខណ្ណ័រដ្ឋបាលជលផលខេត្តព្រះសីនុបញ្ជាក់ដូច្នេះថា៖ទីតាំងនេះគឺជាតំបន់ព្រៃលិចទឹកមានព្រៃកោងកាងព្រៃក្រញឹបតែឥលូវនេះត្រូវបានគេចេញបណ្ណ័កម្មសិទ្ធអស់ទៅហើយតែស្ថានភាពព្រៃកោងនៅល្អនៅឡើយទេ។រឿងនេះលោកបានរាយការណ៍ជូនប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជលផលរួចហើយដើម្បីសុំអនុសាសន៍។
នេះបើយោងតាមរបាយការណ៍របស់នាយខណ្ណ័រដ្ឋបាលជលផលកំពង់សោម,លោកនេន ចំរើន។(ជូនភ្ជាប់របាយការណ៍នាយខណ្ណ័រដ្ឋបាលជលផលខេត្ត)ជុំវិញករណីខាងលើនេះ លោក នួន ប៉ុក ប្រធានមន្ទីរ ដនស ខេត្តព្រះសីហនុឲដឹងដូច្នេះថា៖ដីនៅភូមិព្រែកទាល់នេះធ្លាប់ស្នើសុំបណ្ណ័កម្មសិទ្ធសរុបចំនួន39ក្បាលដី។ក្រសួងកសិកម្មធ្លាប់បានប្តឹងជំទាស់ចេញបណ្ណ័ដែរនៅថ្ងៃទី9ខែតុលាឆ្នាំ2006តែបន្ទាប់មកនៅថ្ងៃទី15វិច្ឆិកា2006ក្រសួងសម្រេចចេញបណ្ណ័ជូនពលរដ្ឋដដែល។យោងតាមលោក នួន ប៉ុក ប្រធានមន្ទីរដនសខេត្តព្រះសីហនុបញ្ជាក់។ដោយឡែកលោកយន្ត មីន អភិបាលខេត្តព្រះសីហនុដែលទើបទទួលតំណែងថ្មី បញ្ជាក់ថា៖
(ស្តាប់សំលេងលោកអភិបាលខេត្ត)សូមបញ្ជាក់ថាបច្ចុប្បន្នទីតាំដីព្រៃកោងកាងដែលមានបណ្ណ័សិទ្ធនេះត្រូវបានគេស្គាល់ថាជាកម្មសិទ្ធរបស់លោកឧកញ៉ា ហាន ឃៀង។លោកឧកញ៉ា ហាន់ ឃៀនបានយកគ្រឿងចក្រមកកាយប្រឡាយពទ្ធ័ជំុវិញដីរបស់គាត់ដែលពោពេញទៅដោយព្រៃកោងកាងនិងព្រៃក្រញឹបយ៉ាងក្រាសឃ្មឹកនេះបំណងធ្វើកសិកម្ម។ព្រោះលោកឧកញ៉ា ហាន់ ឃៀន លោកសំអាងថាដីគាត់មានបណ្ណ័កម្មសិទ្ធនិងមានលិខិតអនុញ្ញាតពីសាលាខេត្តព្រះសីហនុរួចហើយ។Image5 Image4 Image2
តែបច្ចុប្បន្ននេះសកម្មភាពឈូសឆាយកាយប្រឡាយនេះបានផ្អាកជាបណ្តោះអាសន្នហើយបន្ទាប់ពីជំនាញជលផលចុះហាមឃាត់កន្លងទៅថ្មីៗនេះ។យ៉ាងណាលោកឧកញ៉ាហាន់ ឃៀន មិនទាន់អាចទាក់ទងដើម្បីសុំការបញ្ជាក់ជំវិញករណីនេះបាននៅឡើយទេ។គួររំលឹកថានៅថ្ងៃទី07/05/2016 បន្ទាប់ពីបានទទួលរបាយការណ៍ស្តីពីការឈូសនិងជីកប្រឡាយលើតំបន់ព្រៃកោងកាងនិងព្រៃលិចទឹកនៅទីតាំងខាងលើរបស់នាយខណ្ណ័រដ្ឋបាលជលផលកំពង់សោម។លោក អ៊ឹង ទ្រី អនុប្រធានរដ្ឋបាលជលផលក្រសួងកសិកម្មបានដឹកនាំក្រុមការងារ
ចុះមកពិនិត្យដល់ទីតាំងជាក់ស្តែងតែម្តងដើម្បីរកដំណោះស្រាយបញ្ហាចេញបណ្ណ័កម្មសិទ្ធនិងលិខិតអនុញ្ញាតផ្សេងៗលើចំណែកដីព្រៃកោងកាងនេះ។តែទោះជាយ៉ាងណាលោក អ៊ឹង ទ្រី
មិនទាន់មានការបញ្ជាក់ណាមួយជុំវិញករណីខាងលើនេះទេ៕