: ខេត្តកណ្ដាល. សូមគោរពរាយការណ៍ ស្រុកស្អាង៖១០.០៥.២០១៦ ករណី៖ រំលោភសេពសន្ថវះកើតហេតុ នៅថ្ងៃទី១០.០៥.២០១៦ វេលាម៉ោង ១១.០០នាទីព្រឹក នៅចំណុចចំការល្មុត ស្ថិតនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល។ជនរងគ្រោះឈ្មោះធី សុខហៃ ភេទស្រី អាយុ១១ឆ្នាំ នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល មុខរបរសិស្ស។ ជនសង្ស័យ ឈ្មោះ ឡេង ជា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរ កម្មករ (ឃាត់ខ្លួន)។វត្ថុតាងចាប់យក ៖ គ្មាន សភាពរឿងហេតុ
-នៅថ្ងៃទី១០.០៥.២០១៦វេលម៉ោង១១.០០ នាទី (ព្រឹក) ឈ្មោះធី សុខហៃ បានដើរចូលចំការល្មុតរបស់ឈ្មោះម៉ាប់ ដើម្បីរកបេះផ្លែល្មុតហូបពេល នោះ មានឈ្មោះឡេង ជា(ជនសង្ស័យ) បានដើរមកពីទិសខាងកើត សំដៅចូលមកចំការល្មុតខាងលើដែរ ពេលមកដល់ឈ្មោះ ឡេង ជា បានចាប់ខ្ទប់មាត់ និងច្រមុះ ឈ្មោះ ធី សុខហៃបណ្តាលឲ្យឈ្មោះ ធី សុខហៃ សន្លប់។ លុះពេលឈ្មោះធី សុខហៃ ដឹងខ្លួន ឡើងឃើញខោខ្លីស្រាតចេញផុតពីខ្លួន ពេលជាមួយគ្នានោះឈ្មោះ ឡេង ជា បានគំរាម មិនឲ្យជនរងគ្រោះនិយាយប្រាប់ម្តាយឡើយ បន្ទាប់មកឈ្មោះ ធីសុខហៃ ដើរត្រឡប់មកផ្ទះវិញ។
-នៅវេលាម៉ោង១៧.០០នាទីថ្ងៃដដែលក្រោយ ពេលសមត្ថកិច្ចនគរបាលប៉ុស្តិ៍ត្រើយស្លា ទទួលបានបណ្ដឹងនិងព័ត៌មាន ពីម្តាយជនរងគ្រោះ ឈ្មោះ ធី សុខ ហៃ កម្លាំងប៉ុស្តិ៍រដ្ឋបាលក៍បាន ហៅឈ្មោះឡេង ជា មកធ្វើការសាកសួរនៅប៉ុស្តិ៍ រដ្ឋបាលត្រើយស្លា ស្រុកស្អាង។ នៅចំពោះ មុខសមត្ថកិច្ច ឈ្មោះឡេង ជា បានសារភាពថាខ្លួនពិតជាបាន រំលោភសេពសន្ថវ: ទៅលើជនរងគ្រោះ ឈ្មោះ ធី សុខហៃ នៅចំណុចក្នុងចំការល្មុត របស់ឈ្មោះម៉ាប់ រួចបានប្រគល់លុយចំនួន5.000រៀល ទៅឲ្យឈ្មោះធី សុខហៃពិត ប្រាកដមែន។-នៅវេលាម៉ោង២០.១៧នាទីថ្ងៃទី១០.០៥.២០១៦ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាលអនុញ្ញាតឲ្យឃាត់ខ្លួនឈ្មោះ ឡេង ជា ដើម្បីប្រមូលផ្តំុសំណុំរឿងបន្តចាត់ការតាមនីតិវិធី ។