ស្មាស់​វី ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​សង់​សេ​110​បុក​ពេញ​ទំហឹង​

ស្មាស់​វី​ជិះ​ឆ្លងផ្លូវ​មិន​ប្រយ័ប្ន​ក៏​ត្រូវសេ​110​បុក​ពេញ​ទំហឹង​ប៉ុន្តែ​សំណាងល្អ​ម្ចាស់​ម៉ូតូ​ទាំង​ពីរ​គ្រឿង​រងរបួស​ស្រាល​​ហេតុ​ការណ៏ 8,30 ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរិស្ស៊ី ចំ​ណុ​មុខ​ផ្សារ​​សិន​ជូ​រី​ផ្លា​ហ្សា ក្នុងភូមិ តា​ងួន​សង្កាត់ កា​កាប  ខណ្ឌ ពោធិ​សែន​ជ័យ​។​


​តាម​ប្រភព​ពត៏មាន​ពី​សម្ថតកិច្ច​បានឲដឹងថា មុនពេល​កើតហេតុ ម៉ូតូ​​ម៉ាក​ស្មាស់ ស៊េរី​013 ពណ៏​ក្រហម​លាយ​ខ្មៅ ពាក់ ភ្នំពេញ 1BN 0816 ជិះ​ម្នាក់ឯង​បើក​ពី​ជើង​មក​ត្បូង​គោលបំណង​ឆ្លងផ្លូវ​សហព័ន្ធរិស្ស៊ី ចំណែកឯ​​ម៉ូតូ​បង្ក​ម៉ាក​សេ​110 ស៊េរី​012​ពណ៏​ខៀវ​ពាក់​ស្លាក​លេខ 1BR-5391​ជិះ​គ្នា​ពីរ​នាក់​បើក​ពី​កើត​មក​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​ក៏​ជ្រុល​ទៅ​បុក​គ្នា​ពេញទំហឹង​បណ្តាល​សង់​សេ​110​ខូចខាត​មួយ​កំណាត់​មុខ​និង​បាក់​កាំ ចំណែក​ស្មាស់​វី​ខូចខាត​បន្តិច​តួច​កា​បាំង​ផ្នែក​ខាងឆ្វេង តែ​សំណាងល្អ​នាក់​បើកបរ​ម៉ូតូ​រង​របួសស្រាល​។​


​ប្រភព​ដដែល​បន្តថា ក្រោយពេល​កើតហេតុ​ភាគី​ទាំងសងខាង​បាន​ធ្វើការ​ចរចារ​គ្នា​នៅ​កន្លែងកើតហេតុ ដោយ​ម្ចាស់​ស្មាស់​វី ទាម​សំនង​ឲ​ម្ចាស់​បាស់​សង់​សេ​110 សង​ទៅ​ចំនួន​15​ដុល្លា ប៉ុន្តែ​ភាគី​ម្ចាស់​សង់​សេ​110​មិន​យល់ព្រម​ដោយ​និយាយថា​រូបគេ​ជិះ​តាម​ផ្លូវត្រង់​ចំណែកឯ​ស្មាស់​វី​ឆ្លងផ្លូវ​
​មិន​ប្រុងប្រយ័ត្ន​និយាយថា​មិន​ព្រម​សង លុះ​ពេល​ចរចារ​គ្នា​អស់​រយះពេល​កន្លះ​ម៉ោង ទើប​ត្រូវ​រូ​វ​គ្នា​យក​ម៉ូតូ​ទៅ​ជួសជុល​រៀងខ្លួន​ដើម្បី​ប​ពា្ច​ប់​រឿង​។​

1 2 3 4