ស្នងការដ្ឋាន​នគរ បាល​ខេត្ត​ព្រះសីហនុផែនការ​ការពារ​ពិធី​បុណ្យចំរើនព្រះជន្ម​ព្រះករុណា​

0

ខេត្តព្រះសីហនុៈ ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ នៅស្នងការដ្ឋាននគរ បាលខេត្តព្រះសីហនុ បានបើកកិច្ចជុំប្រចាំខែនិងផ្សព្វផ្សាយ ផែនការការពារពិធីបុណ្យចំរើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុន្នី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នាពេលខាងមុខ ព្រមទាំងពង្រឹងការអនុវត្តន៏ច្បាប់ផ្លូវគោកផងដែរ។
មានមតិផ្តាំផ្ញើរក្នុងឱកាសនោះ លោកឧត្តមសេនីយ៏ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានរំលឹកដាស់តឿន ឲ្យកងកម្លាំងនគរបាលទាំងអស់ យកចិត្តទុកដាក់គោរពវិន័យរបស់កងកម្លាំងនគរបាលជាតិ ទាំងការស្លៀកពាក់ឯកសណ្ឋាន ការគោរពពេលម៉ោងរដ្ឋបាល ការរៀបចំអត្តចរឹត និងសីលធម៌ក្នុងពេលបំពេញភារកិច្ចប្រចាំថ្ងៃ ជាពិសេស ការចូលរួម គោរពច្បាប់ចរាចរណ៏ផ្លូវគោក ឲ្យបានជាប់ជាប្រចាំ
ដើម្បី ធ្វើជាគំរូដល់ប្រជាពលរដ្ឋ ។

photo_2016-05-11_13-42-11 photo_2016-05-11_13-42-09 photo_2016-05-11_13-42-05