ខេត្តរតនគិរី៖ ក្រុមហ៊ុនហ័ងអាញ់លំផាត់មានសត្វគោជាច្រើនក្បាលបានងាប់ជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី៥រហូតដល់ថ្ងៃទី១១ទើបមានការភ្ញាក់ផ្អើលមិនដឹងពីមូលហេតុនៅស្រុកកូនមុំនិងស្រុកលំផាត់។សត្វគោជាច្រើនក្បាលបានងាប់ជាបន្តបន្ទាប់អស់រយ:ពេលជិតកន្លះខែមកហើយទើបមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១១ខែឧសភាឆ្នាំ២០១៦នេះស្តិតនៅដីក្រុមហ៊ុនហ័ងអាញ់លំផាត់ ជាក្រុមហ៊ុនវៀតណាមទទួលសិទ្ធដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ចំនួនផ្ទៃដី២ម៉ីនហិចតាប៉ុន្តែក្រុមហ៊ុននេះបែជាដឹកគោមកពីប្រទេសវៀតណាមរាបពាន់ក្បាលមកចិញ្ចឹមហើយដាំស្មៅទុកសំរាបឲ្យគោស៉ីទៅវិញដែលមានទីតាំងស្តិតនៅភូមិ៣ ឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី។
ប្រជាពលរដ្ឋបាននិយាយតៗគ្នាថាក្រុមហ៊ុនមួយនេះបានកាប់បំផ្លាញព្រៃឈើអស់ទៅហើយបែមកបើកកសិដ្ឋានចិញ្ចឹមគោទៅវិញហើយដាំស្មៅធ្វើឲ្យអាកាសធាតុនៅទីនេះមានការក្តៅខ្លាំងព្រោះគ្មានដើមឈើសំរាប់ទប់នៅកំដៅថ្ងៃនោះទេ។
ទាក់ទិនគោងាប់ជាច្រើនក្បាលនេះលោកផាន តិអធិការរងនគបាលស្រុកកូនមុំបានឲ្យដឹងតាមទូរស័ព្ទនៅសៀលថ្ងៃទី១១ខែឧសភាឆ្នាំ២០១៦នេះថាបណ្តាលមកពីកម្មករក្រុមហ៊ុនកិនគ្រាប់ដូងប្រេងលាយជាមួយនិហងស្មៅឲ្យគោស៉ីហេតុដូចនេះបានធ្វើឲ្យគោរាប់រយក្បាលងាប់ដូច្នេះ។
ហើយគោងាប់ទាំងនោះមានរហូតដល់២០០ក្បាលឯណោះក៍បានដឹកលួចលាក់មកលក់នៅស្រុកមួយចំនួនជាពិសេសនៅក្រុងបានលុងតែម្តងក្រុមហ៊ុនបានលក់មកឲ្យក្រុមឈ្មួញក្នុងតម្លៃ១គីឡូក្រាមតែ៦០០០រៀលប៉ុណោះ។
គេដាក់ការសង្ស័យថា ក្រុមហ៊ុនមួយនេះកំពុងតែយកសាច់គោដែលងាប់នោះលក់ទៅឲ្យឈ្មួញមួយចំនួននៅក្នុងខេត្តរតនគិរី ដើម្បីចែកចាយគ្រប់ច្រកល្ហកដោយគ្មានការពិនិត្យពីពេទ្យសត្វឡើយ។
ចំណែកខាងក្រុមហ៊ុនអ្នកសាព័ត៌មានមិនអាចសុំការបំភ្លឺបានទេរាល់បាតុភាពទាំងនេះ ខណ:ពេលនេះដែរ អាជ្ញាធរស្រុកកូនមុំកំពុងតែទប់ស្កាត់នៅការនាំសាច់គោងាប់ទាំងនេះមិនឲ្យយកទៅចែកចាយឬលក់បន្តទៀតឡើយ៕ ដោយ យក្ស ឡោម