ខេត្តព្រះសីហនុ៖11/05/2016 updatedបន្ទាប់ពីមន្ត្រីជលផលឲផ្អាកសម្មភាពឈូសឆាយជីកប្រឡាយជាបណ្តោះអាសន្ននិងមានការផ្សព្វផ្សាយតាមបណ្តាញពត៌មាននានានិងបណ្តាញទំនាក់ទំនងសង្គមដោយដាក់ការសង្ស័យថាទីតាំងដីរបស់ លោកឧកញ៉ា ហាន់ ឃៀង មានទីតាំងនៅភូមិព្រែកទាល់ឃុំទឹកថ្លាស្រុកព្រៃនប់ ជាដីព្រៃកោងកាងលិចទឹកសំរាប់មច្ឆាជាតិសមុទ្រពងកូន។ជាការឆ្លើយតប,តំណាងលោកឧកញ៉ា ហាន់ ឃៀង បញ្ជាក់តាមទូរសព្ទ័ថា៖”ដីនេះមានទំហំ48ហិចតា ,ក្រុមហ៊ុនបានទិញដីនេះពីប្រជាពលរដ្ឋចំនួន7គ្រួសារផ្សេងៗគ្នាព្រមទាំងមានឯកសារលក់ទិញដឹងឮដោយអាជ្ញាធរត្រឹមត្រូវនិងបានបង់ពន្ធជូនរដ្ឋរាល់ឆ្នាំ។
បច្ចុប្បន្នក្រុមហ៊ុនចង់កែលំអរដីនេះដើម្បីដាំដំណាំកសិកម្មហើយក៍មានកាអនុញ្ញាតពីអភិបាលខេត្តព្រះសីហនុរួចរាល់ហើយដែរ។
(ជួនភ្ជាប់ឯកសារដី)គួររំលឹកថាជុំវិញបញ្ហាដីខាងលើនេះប្រជាពលរដ្ឋរស់នៅទីនោះ និងមន្ត្រីជំនាញសូរិយោដី រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បញ្ជាក់ស្រដៀងៗគ្នាថា៖”ទីតាំងដីនេះប្រជាជនធ្លាប់កាន់កាប់អាស្រ័យផលតាំងពីដើមមកម្លេះ។
មិនមែនជាដីព្រៃកោងកាងរបស់រដ្ឋដូចការលើកឡើងរបស់ជលផលទេ។
ព្រៃកោងកាងដែលឃើញសព្វថ្ងៃនេះវាទើបតែដុះក្រោយពេលដែលទំនប់ការពារទឹកប្រៃវាដាច់នាំឲទឹកសមុទ្រហូរចូលប្រជាជនធ្វើស្រែចំការមិនកើតទុកដីចោលបន្ទាប់មកព្រៃក៍ចេះតែដុះមួយឆ្នាំបន្តិចៗរហូតពាសពេញដីអញ្ចឹងទៅ។
បន្តបន្ទាប់មកទៀតអ្នកខ្លះខ្វះលទ្ធភាពក៍លក់អស់ទៅឯអ្នកខ្លះទៀតជីវភាពគ្រាន់បើក៍ចេះតែទុករហូតដលមសព្វថ្ងៃ។ក៍ប៉ុន្តែភាគច្រើនគឺលក់អស់ហើយ។តែទោះជាយ៉ាងណាករណីនេះ នៅព្រឹកថ្ងៃទី11/05/2016 លោកលោកពុំ សេដ្ឋា ប្រធានអធិការកិច្ចរដ្ឋបាលជលផល
បានបញ្ជាក់ប្រាប់តាមទូរសព្ទថា៖”ករណីនេះលោកមិនទាន់អាចបញ្ជាក់បានទេ។លោកថាកំពុងជាប់រវល់សន្និបាតនៅភ្នំពេញ។តែនៅថ្ងៃទី18/05/2016ខាងមុខនិងមានកិច្ចប្រជុំមួយស្តីអំពីករណីដីលោករបស់ក្រុមហ៊ុនលោកឧកញ៉ា ហាន់ ឃៀងនេះ។គួរបំញ្ជាក់ផងដែរថាកន្លងទៅថ្មីៗនេះ លោក នួនប៉ុក ប្រធានមន្ទីរ ដនស ខេត្តព្រះសីហនុឲដឹងថា៖ទីតាំងដីនៅភូមិព្រែកទាល់,ខាងក្រៅទំនប់ការពារទឹកប្រៃនេះបានចេញបណ្ណ័ជាលក្ខណៈប្រពន្ធ័ជូនពលរដ្ឋអស់ហើយ។
ប៉ុន្តែនៅថ្ងៃទី09ខែតុលាឆ្នាំ2006 ខាងក្រសួងកសិកម្មធ្លាប់បានចេញលិខិតស្នើសុំលុបបណ្ណ័កម្មសិទ្ធលើដីព្រៃកោងកាងចំនួន39ប្លង់ស្មើនឹងទំហំ115,83 ហិចតា ស្ថិតនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីនុនេះម្តងដែ។ក៍ប៉ុន្តែជាលទ្ធផលនៅថ្ងៃទី15ខែវិច្ឆិកា ឆ្នាំ២០០៦ដដែលនោះក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានសម្រេចផ្តល់បណ្ណ័កម្មសិទ្ធជូនចំនួន38ក្បាលដីនិងមួយក្បាលដីទៀតគ្មានទិន្នយ័។(ជូនភ្ជាប់លិខិតទាំងពីរនិងpv បង្ហាញលេខក្បាលដី)ចំណែកឯលោកយន្ត មីន អភិបាលខេត្តព្រះសីហនុធ្លាប់បានបញ្ជាក់ថា៖ដីនេះគេមានប្លង់ហើយគេសុំធ្វើការកែប្រែដីនេះដូច្នេះយើងមិនអាចហាមឃាត់គេបានទេ។
តែបើជំនាញពាក់ពន្ធ័ដូចជាបរិស្ថាននិងជលផលគេសិក្សាមើលទៅប៉ះពាល់ធ្ងន់ធ្ងរគេអាចដាក់ប្តឹងទៅតុលាការដើម្បីមោឃភាពបណ្ណ័វិញបាន៕ ដោយ ខៀវ សាវ៉ុន