​បើករថយន្ត​លឿន ដល់​ផ្លូវកែង​បួង​ចង្កូត​មិនទាន់​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​ស្លាក​សញ្ញា​ចរាចរណ៍ ហើយ​ដុំថ្ម​ដែល​ត្រូវបាន​បុក ហោះ​ទៅ​ប៉ះ​កញ្ចក់​មុខ​រថយន្ត​លុច​ស៊ី​ស​បន្ថែម​ ​ទៀត​រង​ការខូចខាត​

0

ភ្នំពេញ៖រថយន្តម៉ាកតាកូម៉ាមួយគ្រឿងបានបើកក្នុងល្បឿនលឿន ខណះមកដល់ផ្លូវកែងបានបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់ស្លាកសញ្ញាចរាចរណ៍រងការខូចខាតហើយដុំថ្មដែលត្រូវរថយន្តបង្កបានបុកនោះ បានហោះទៅប៉ះកញ្ចក់មុខរថយន្តលុចស៊ីសដែលបើកស្របគ្នា បណ្ដាលឲ្យរងរងការខូចខាតបន្ថែមទៀត។
ហេតុការណ័នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវសុធារស កែងនិងផ្លូវចូលទៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកើតបានឲ្យដឹងថា ដំបូងឡើយគឺមានរថយន្តម៉ាកតាកូម៉ា ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2U.7098 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា បានបើកចេញពីផ្លូវកោះពេជ្រលើមកផ្លូវសុធារស ក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុបានបួងចង្កូតមិនអស់ ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យវេចរបាំងថ្មនិងបាក់ស្លាកសញ្ញាចរាចរណ៍រងការខូចខាត។ ចំណែកឯរថយន្តបង្កបានដាច់ការឡែកង់មុខផ្នែកខាងឆ្វេងនិងជ្រុះកាងខាងមុខផងដែរ ហើយម្ចាស់រថយន្តបង្កបានចុះរើសកាង និងបានបន្ថែមល្បឿនទៅមុខទៀតធ្វើឲ្យដុំថ្មដែលត្រូវបុកនោះ ខ្ទាតទៅប៉ះរថយន្តលុចស៊ីសRX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2V.9129 ដែលបើកស្របទិសគ្នា បណ្ដាលឲ្យទៅប៉ះនិងបែកកញ្ចក់ផ្នែកខាងមុខ រងការខូចខាតផងដែរ។photo_2016-06-11_11-36-28 photo_2016-06-11_11-36-24 photo_2016-06-11_11-36-21 photo_2016-06-11_11-36-18
ក្រោយពេលកើតហេតុភាគីខាងម្ចាស់រថយន្តបង្កបានធ្វើការសម្របសម្រួលគ្នាជាមួយនិងភាគីម្ចាស់រថយន្តរងគ្រោះ ដោយធ្វើការជួសជុលឲ្យថ្មីឡើងវិញ ។ចំណែកឯរថយន្តបង្ក ដោយបានធ្វើឲ្យមានការខូចខាតដល់សម្បត្តិរដ្ឋ ទើបសមត្ថកិច្ចមូលដ្ឋាននិងជំនាញធ្វើការវាស់វែងរថយន្តបង្កនោះទៅរក្សាទុកនៅស្នងការដ្ឋាននៃការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់ ៕ ដោយ៖ជីម ភារ៉ា