​សង្ស័យ​ជា​រឿង​គំណុំ ! រថយន្ត​ហាយ​ព្រីក បាន​ប្រដេញ​បុក​ម៉ូតូ​មួយគ្រឿង​បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​

0

ភ្នំពេញៈយុវជនម្នាក់បានបោកក្បាលទៅនិងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែង និងម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យឯកជន។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើកាលពីវេលាម៉ោង១២និង១៥នាទីរំលងអាធ្រាត ឈានចូល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខភោជនីយដ្ឋាន ព្រាបស តាមបណ្ដោយផ្លូវ២៤២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ជនរងគ្រោះដែលបាត់បង់ជីវិតមានឈ្មោះលួន ឌឿន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិត្រពាំងខ្នា ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ និងបច្ចុប្បន្នស្នាក់នៅក្នុងទឹកដីខណ្ឌ៧មករា រាជធានីភ្នំពេញ។ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើនេះបានប្រាប្យ់ដឹងថា ដំបូងគេឃើញយុវជន២នាក់ជិះម៉ូតូ ម៉ាកស៊ុយស៊ុគីឡែត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FV.4537 ជិះឌុបគ្នាតាមបណ្ដោយផ្លូវ២៤២ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណះពេលក៏មានរថយន្តបង្កមួយគ្រឿងមិនចាំម៉ាក បានបើកបរទិសដៅស្របគ្នាក្នុងល្បឿនយ៉ាងលឿន ហើយមានបំណងមកបុកម៉ូតូតែម្ដង បណ្ដាលឲ្យចំពីក្រោយយ៉ាងពេញទំហឹងធ្វើឲ្យម៉ូតូអូសជិត៥០ម៉ែត្ររងការខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យយុវជនម្នាក់បានបោកក្បាលទៅនិងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែង ចំណែកឯម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងន។photo_2016-06-11_11-36-54 photo_2016-06-11_11-36-50
ប្រភពដដែលបានបន្តថា បន្ទាប់ពីរថយន្តបង្កបានបើកបុកម៉ូតូនិងជនរងគ្រោះរួចហើយ ក៏បានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោលតែម្ដង ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានដេញតាមចាប់ឡើយ។ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ធ្ងននោះ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យឯកជនមួយកន្លែង ។ បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុកនៅឯអធិការនគរបាលខណ្ឌដូនពេញ ។ដោយឡែកសពជនរងគ្រោះត្រូវសមត្ថកិច្ចជំនាញធ្វើកោសល្យវិឆ្ឆ័យ រួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕