​បុរស​ម្នាក់​រងរបួស​យ៉ាងធ្ងន់ធ្ងរ ក្រោយ​ជិះ​បើក​ម៉ូតូ​ឆ្លងកាត់ ស្ពាន​អាកាស​៧​មករា ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​គៀរ​

0

 

(ភ្នំពេញ)៖បុរសម្នាក់ជិះបើកបរម៉ូតូឆ្លងកាត់ស្ពាន៧មករាមិនបានប្រយ័ត្នក៍ត្រូវរថយន្ដ១គ្រឿងដែលមិនស្គាល់ម៉ាកជិះបើកស្របទិសមកគៀរបណ្ដាលឲ្យដួលប្លោងបោកនិងថ្នល់រងរបួសយ៉ាងធ្ងន់ធ្ងរនិងត្រូវបានរថយន្ដសាម៊ុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើបានកើតឡើងនៅវេលាម៉ោង១២យប់រំលងអាធ្រាត ឈានចូលថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៦ ត្រង់ចំណុចទល់មុខវិហ៊ាចិនលើកំ ណាត់ផ្លូវសហព័ន្ធរ៉ូស្ស៉ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន សុខ ។ម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីមC១២៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1BU-6805 សម្រាប់ជនរងគ្រោះវិញមិនត្រូវបាន ស្គាល់ពីអត្តសញ្ញាណ្ណនោះទេ ព្រោះក្រោយកើតហេតុត្រូវ បានរថយន្ដសាម៊ុយដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ ។ចំណែករថយន្ដបង្កបានបើករត់គេចខ្លួនបាត់ស្រមោល ។បើតាមសាក្សីដែលនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញ ជនរងគ្រោះជិះម៉ូតូម្នាក់ឯងដោយ បើកពីខាងមុខរថយន្ដបង្ករ ឆ្លងកាត់ស្ពានអាកាស៧មករា ក្នុងទិសដៅពីកើតទៅលិចស្របទិសគ្នានិងរថយន្ដក្នុងល្បឿនលឿនល្មមលុះមកដល់ចំណុចកើតហេតុ ក៍ត្រូវរថយន្ដ បុកចំពីក្រោយបណ្ដាលឲ្យដួលប្លោងបោកនិងថ្នល់រងបួសយ៉ាងធ្ងន់ធ្ងរតែសំណាងល្អរថយន្ដមិនបានបើកជាន់ជនរងគ្រោះពីលើបណ្ដាលប៉ះពាល់ដល់អាយុជីវិត រីឯម៉ូតូរបស់ជន រងគ្រោះរងការខូចខាតយ៉ាងដំណំ ចំណែករថយន្ដបង្កបាន បើករត់គេចខ្លួនបាត់ស្រមោល។ដោយឡែកជនរងគ្រោះត្រូវបានរថយន្ដសាម៊ុយដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យឃឹមរ៉ានីភ្លាមៗផងដែរ ។photo_2016-06-11_11-39-04 photo_2016-06-11_11-39-02

ក្រោយកើតហេតុកម្លាំងនគរបាលមូលដ្ឋានបានមកដល់ទីតាំងកើតហេតុ ក៍សម្រេចយកម៉ូតូរបស់ជនរងគ្រោះមករក្សា ទុកឲ្យមានសុវត្ថភាពនិងព្យាយាមទំនាក់ទំនងរកក្រុមគ្រួសារផងដែរខណៈជនរងគ្រោះនូវពុំទាន់ស្គាល់ពីអត្តសញ្ញាណ្ណនៅឡើយទេ ៕ហាស់ កំសាន្ដ