ស្ទឹងត្រែង៖រថយន្តសាំងយ៉ុងដឹកអ្នកដំណើរពីស្រុកសៀមប៉ាងចូលមកទីរួមខេត្តស្ទឹងត្រែងតែងតែបង្កប់ឈើប្រណិតរត់ការជាមួយសមត្ថកិច្ចតាមដងផ្លូវ បានផ្ទុះកងក្រោយបណ្តាលឱ្យក្រឡាប់ ក្អូតចេញសុទ្ធតែឈើ បង្កឱ្យអ្នកជិះ៣នាក់របួសស្រាល កាលពីវេលាម៉ោង១០យប់ថ្ងៃទី១០ខែឧសភាឆ្នាំ២០១៦នៅចំណុចផ្លូវកោងជិតគល់ស្ពានសេកុង ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែង។ បើតាមប្រភពព័ត៍មានបានឱ្យដឹងថារថយន្តដែលក្រឡាប់ជារបស់ឈ្មោះណាក់ រស់នៅភូមិកញ្ចាញគោកស្រុកសៀមប៉ាង និងមានមនុស្សរួមដំណើរចំនួន៣នាក់ ព្រូឡានម្នាក់និងស្ត្រីម្នាក់ ក្មេងស្រីម្នាក់អ្នកទាំង៣នាក់រងរបួសស្រាល។ចំណែតៃកុងរថយន្តមិនមានរងរបួសនោះទេ។
ប្រភពបានបន្តទៀតថានៅយប់កើតហេតុត្រូវបានគេរាយការណ៍ការថាមានរថយន្តដឹកអ្នកដំណើរ មួយគ្រឿង ម៉ាកសាំងយ៉ុង ពណិ៍ទឹកប្រាក់គ្មានស្លាកលេខ បានចេញពីស្រុកសៀមប៉ាងមកកាន់ទីរួមខេត្ត រថយន្តនោះតែងតែដឹកឈើប្រណិត រត់ការជាមួយសមត្ថកិច្ចនៅតាមដងផ្លូវ ហើយពេលដែលកំពុងធ្វើដំណើរ មកដល់ចំណុចផ្លូវកោង ស្រាប់តែផ្ទុះកង់ខាងក្រោយ ផ្នែកខាងស្តាំបានរេចង្កូតបណ្តាលឱ្យក្រឡាប់ ចេញសុទ្ធតែឈើប្រណិត(បេង)ជាប្រភេទមេទ្វាប្រមាណ៥០សន្លឹក។ចំណែក រថ រងការខូចខាតស្ទើតែទាំងស្រុង តែមិនបណ្តាលឱ្យមានមនុស្សស្លាប់នោះទេក្រាន់តែរងរបួសស្រាលរលាត់បន្តិចបន្តួចតែប៉ណ្ណោះ។
ប្រភពបន្តថានៅក្រោយកើតហេតុគេមិនបានឃើញមានសមត្ថកិច្ចជំនាញចុះមកធ្វើការរឹបអូសឈើនោះទេ ឈើត្រូវបានបក្សពួកគេ យករថយន្តមកដឹកសាងចេញ អស់មួយចំនួននិងនៅសល់មួយចំនួន។
រថយន្តនៅព្រឹកថ្ងៃទី១១គេឃើញមានប៉ូលិសចរាចរណ៍ចុះមកពិនិត្យមើលដែរ តែមិនត្រូវបានសមត្ថកិច្ចធ្វើការរឹបអូសនោះទេ ដោយសារមិនមានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរហើយ ត្រូវបានម្ចាស់ស្ទូចយករថយន្ត ទៅធ្វើការជួសជុលដោយខ្លួនឯង៕