​បេះដូង​បវរ​កញ្ញាឯក ( Miss Global ) ២០១៥ ដក់យក​ភាព​អស្ចារ្យ​នៃ ស្ថាបត្យកម្ម​កំពូល​បេ​តិក​ភ័​ណ្ឌ​ប្រវត្តិសាស្ត្រ​កម្ពុជា ទៅកាន់​ពិភពលោក !

0

សៀមរាប៖ ក៏ជាទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតផងដែរ ដែលបវរកញ្ញាឯក ( Miss Global 2015 )បានជ្រើសរើសយក កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ធ្វើជាគោលដៅដំបូងគេបង្អស់ សម្រាប់ដំណើរទស្សនកិច្ចរបស់ខ្លួន ! ប្រាសាទបូរាណកេរមរតកបុព្វបុរសខ្មែរ បានបង្ហាញនូវទេពកោសល្យស្នាដៃដ៏កំពូលនៃមនុស្សជាតិ ! ស្ថាបត្យកម្មបេតិកភ័ណ្ឌប្រវត្តិសាស្ត្រទាំងនោះ បានក្លាយជាកម្មវត្ថុនៃភាសាបេះដូង របស់បវរកញ្ញាឯក ( Miss Global 2015 ) ទៅកាន់ពិភពលោក ។ជូនដំណើរដោយ លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជា ប្រធានក្រុមប្រតិបត្តិអង្គរ ! នាថ្ងៃទី១០ ខែឧសភានេះ បវរកញ្ញាឯកលំដាប់ពិភពលោក ( Miss Global 2015 ) ទាំង៣រូប បានអញ្ជើញទៅទស្សនាប្រាសាទតាព្រហ្ម និងបន្ទាប់ពីនោះ បានទៅទស្សនាប្រាសាទបាយ័ន ឬ ប្រាសាទអង្គរធំ ។ សម្បត្តិបេតិកភ័ណ្ឌខ្មែរ និងជាសម្បត្តិបេតិកភ័ណ្ឌរបស់មនុស្សជាតិ ត្រូវបានចាកចេញពីក្តីស្រម៉ៃរបស់កញ្ញាឯក Miss Global 2015 មកស្ថិតនៅក្នុងការពិតនៃជីវិតរបស់ពួកគាត់ ។HD-10-05-2016 Miss Global 2015 ( Taprom & Bayon Temple ).Still006 HD-10-05-2016 Miss Global 2015 ( Taprom & Bayon Temple ).Still005
ទាំងនេះ គឺជាផ្នែកមួយនៃការបើកបេះដូងរបស់កញ្ញាឯក Miss Global 2015 ទាំង៣រូប តាមរយៈនៃការផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានជាតិជាច្រើនរូប នៅប្រាសាទតាព្រហ្ម ។ ពួកគាត់ មានការចាប់អារម្មណ៏មិនខុសគ្នានោះទេ ចំពោះភាពអស្ចារ្យមិនអាចកាត់ថ្លៃបាននៃសម្បត្តិបេតិកភ័ណ្ឌមនុស្សជាតិ ដែលកសាងឡើងដោយស្នាដៃបញ្ញាញាណរបស់ដូនតាខ្មែរ និងអាចគិតបានថា ជាស្ថាបត្យកម្មវិទ្យាសាស្ត្រទេពនិម្មិត ។
ក៏ជាការឆ្លើយនឹងសំនួររបស់អ្នកព័ត៌មានផងដែរ ការប្រមូលយកលទ្ធផលទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ទាំងនៅរាជធានីភ្នំពេញ និងនៅក្រុងសៀមរាប-អង្គរ វាជាការវេចខ្ចប់នាំយកទៅជាមួយ នូវមោទនភាពនៃការរីកចម្រើនរបស់កម្ពុជា ជាមួយនឹងសេចក្តីអំនួត ដែលមិននិយាយមិនបាននោះ គឺសក្តានុពលទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ តំបន់ អង្គរ-សៀមរាប ។ ពួកគាត់និយាយថា ៖ ពួកគាត់នឹងនិយាយទៅកាន់បងប្អូន ក្រុមគ្រួសារ មិត្តភ័ក្តិ និងនិយាយទៅកាន់ពីភពលោកថា ៖ កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ គឺពិតជាមាននៅលើពិភពលោកយើង ប្រាកដមែន ។
គួរបញ្ជាក់ដែរថា ៖ នៅវេលាប្រហែលជាម៉ោង ៥កន្លះ ល្ងាចថ្ងៃទី១០ ខែឧសភា បវរកញ្ញាឯក លេខ១ ប្រចាំប្រទេសបុលហ្គារី និងជាបរវកញ្ញាឯក Miss Global 2015 ចំណាត់ថ្នាក់លេខ៤ ត្រូវបានមកដល់ក្រុងសៀមរាប-អង្គរបន្តទៀតហើយសម្រាប់ដំណើរទស្សនកិច្ចរបស់ Miss Global 2015 ទាំង៤រូប សម្រាប់ថ្ងៃទី១១ ខែឧសភា ដែលជាថ្ងៃចុងក្រោយនេះ គឺត្រូវទៅធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យកុមារអង្គរ និងទៅទស្សនាប្រាសាទអង្គរវត្ត ៕ដោយគឿនវេត