ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់គំនិតខ្លីបានយកច្រវ៉ាក់សម្រាប់ចាក់សោម៉ូតូមកចងក សម្លាប់ខ្លួន ដោយបានភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងភូមិអណ្តូងស្នាយ ឃុំ អណ្តូងស្នាយ ស្រុករលាប្អៀរ ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថាៈ បុរសខាងលើមានឈ្មោះ គង់ ប៊ុនធឿន ហៅ
សុខ ពៅ អាយុ៥៧ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ស្ត្រីឈ្មោះ ប៊ូ ម៉ឺន ដែលត្រូវជាបងស្រីបុរសធ្វើអត្តឃាត បាននិយាយអោយដឹងថាៈ មុនពេលកើតហេតុ គាត់មិនបាននៅផ្ទះទេ ពេលមកវិញស្រាប់ តែឃើញប្អូនប្រុសគាត់ ឈ្មោះ គង់ ប៊ុនធឿន ហៅសុខ ពៅ បានចងក ស្លាប់បាត់ទៅហើយ ដោយយកច្រវ៉ាក់ សម្រាប់ចាក់សោម៉ូតូ ទៅចងកងនឹងធ្នឹមផ្ទះ ហើយ ក៍ស្រែកហៅអ្នកជិតខាងមកជួយ និងបានរាយការប្រាបើសមត្ថកិច្ចនគរបាល។ប្រភពដដែល បានបន្តថាៈ មូលហេតុដែលនាំអោយប្អូនគាត់ចងក គឺមកពីមានជម្ងឺសសៃប្រាសាទ កន្លងមកធ្លាប់ព្យាយាមចងកជាច្រើនដងហើយ តែមិនបានសម្រេច ព្រោះគាត់និងអ្នកជិតខាងចេះតែជួយទាន់ពេលវេលា ។ សមត្ថកិច្ចជំនាញបានចុះពិនិត្យសពបុរសខាងលើនៅក្នុងលំនៅដ្ឋាន ហើយសន្និដ្ឋានថាៈ បុរសរូបនេះពិតជាចង កសម្លាប់ខ្លួនឯងពិតប្រាកដមែន ហើយបានប្រគល់សពបុរសរូបនោះ ទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕