​កម្មករ​រោងចក្រ​GGC រាប់រយ​នាក់ នៅតែ​បន្តធ្វើ​ការតវ៉ា​ទាមទា​ឲ​ថៅកែ​រោងចក្រ​បើក​លុយ​ឲ​ពួកគេ​

0

 

ខេត្តព្រះសីហនុ៖រយៈពេលបីថ្ងៃជាប់ៗគ្នាចាប់តាំងពីថ្ងៃទី10ខែឧសភាឆ្នាំ2016រហូតដល់ថ្ងៃទី12/05/2016 នេះក្រុមកម្មករាប់រយនាក់នៅតែបន្តធ្វើការតវ៉ាដើម្បីសុំឲថៅកែរោងចក្របើកប្រាក់ខែឲពួកគេ។សូមបញ្ជាក់ថា កម្មករទាំងអស់នេះធ្វើការនៅរោងចក្រGGCមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុស្ថិតក្នុងភូមិពូធឿងឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ។តែកម្មករបានលើកគ្នាមកតវ៉ានៅរោងចក្រRCI មានទីតាំងមានទីតាំងនៅសង្កាត់លេខ1ក្រុងព្រះសីហនុទៅវិញ។ព្រោះក្រុមកម្មករយល់ថារោងចក្រទាំងពីរនេះមានថៅកែតែមួយ។ខណៈមានការតវ៉ាខាងលើនេះដែរមិនមានអំពើហឹង្សាណាមួយកើតឡើងទេ។
ដោយឡែកមន្ត្រីជំនាញពាក់ពន្ធ័ក៍កំពុងតែស្វះស្វែងជួយរកដំណោះស្រាយជូនកម្មករហើយតែមិនទាន់មានលទ្ធផលនៅឡើយ។ក្រុមកម្មករថាបើសិនជាគ្មានដំណោះស្រាយទេពួកគាត់នឹងបន្តការតវ៉ាតទៅទៀត៕ ដោយ សាវ៉ុនphoto_2016-06-11_12-56-11 photo_2016-06-11_12-56-36 photo_2016-06-11_12-56-15 photo_2016-06-11_12-56-07 photo_2016-06-11_12-56-02