សមាជិក ក្រុម​ប្រ​ក្សា​ស្រុក​កំពង់ត្រាច និង​លោក កែវ លី ជំទប់​ទ​១ ឃុំ​ ​ស្វាយ​ទង​ខាងជើង បាន​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ទំនប់​ទប់ ទឹកប្រៃ​មាន​ប្រែង ៩​ម​x១,១០​ម​កម្ពស់ ១,៦០​ម ចាក់​បេតុង

0

ស្រុកកំពង់ត្រាច¶ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦  សមាជិក ក្រុមប្រក្សាស្រុកកំពង់ត្រាច និងលោក កែវ លី ជំទប់ទ១ ឃុំស្វាយទងខាងជើង បានចុះពិនិត្យការដ្ឋានសាងសង់ទំនប់ទប់ ទឹកប្រៃមានប្រែង ៩មx១,១០មកម្ពស់ ១,៦០ម ចាក់បេតុង និងរៀបថ្មធំ ដែលគ្រោងចំណាយថវិកាប្រមាណ ៦លានកន្លះ ។គម្រោងនេះជាសំណូមពររបស់របស់បងប្អូនប្រជាពលរដ្ឋរស់
នៅជុំវិញបឹងដំបងដែក ស្ថិតក្នុងឃុំចំនួនបី គឺឃុំឫស្សីស្រុកខាងលិចឃុំស្វាយទងខាងជើង និងឃុំស្វាយទងខាងត្បូង បានលើកឡើងក្នុងវេទិកាសាធារណៈថ្នាក់ជាតិកន្លងមក។photo_2016-06-11_12-57-30 photo_2016-06-11_12-57-24 photo_2016-06-11_12-57-20 photo_2016-06-11_12-57-16 photo_2016-06-11_12-57-09

ប្រើប្រាស់ថវិកា បានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំ បងប្អូនសប្បុរសជនជិតឆ្ងាយ អាជ្ញាធរដែនដី និងជាពិសេសប្រជាពលរដ្ឋនៅជុំវិញបឹង ហើយបច្ចុប្បន្នសំណង់សម្រេចបានប្រមាណ័៧០%ហើយ ដោយឡែកថវិកានៅខ្វះមួយចំនួនធំ៕សូមអំពាវនាវដល់ថ្នាក់ដឹកនាំ សប្បុរសជនជិតឆ្ងាយ មេត្តាចូលរួមជួយឧបត្ថម្ភបន្តទៀត ដើម្បីឲ្យការងារសាងសង់នេះសម្រេចបានជោគជ័យជាស្ថាពរ៕