លោក​យ៉ាន់​សេត ហៅ ឡែម បងធំ​ដុះ​ស្លែរ​ពូកែរ​លក់​ដី​ព្រៃ​ឲ្យ​ឈ្មួញ​កណ្តាល​

សៀមរាប​៖ នៅ​ភូមិ​ស្ពាន​ក្មេង ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប  ឈ្មោះ​យ៉ាន  សេត ហៅ​ឡែម កំពុង​ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹកគក្រេង​លក់​ដី​ព្រៃ​មួយ​ចំនួន​ឲ្យទៅ​ឈ្មួញ​កណ្តាល​រាប់សិប​ហិច​តា ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​យ៉ាន់ សេត​ហៅ​ឡែ​មបាន​ប្រើ​អំណាច​រឹបអូស​

យក​ដី​ពី​ប្រជាពលរដ្ឋ​មួយចំនួន​ធ្វើ​ជា​កម្ម​សិទ្ធ​របស់ខ្លួន​ទៀតផង ។ តាម​ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ឃុំ​ខាងលើ​បាន​ប្រាប់​ពត៌មាន​ខេមរា​ឲ្យបាន​ដឹង​ថា  បើ​អាជ្ញាធរ​ពុំ​មាន​វេធានការ​ទប់ស្កាត់​មេ​ឈ្មួញ​យ៉ាន  សេត​ហៅ​ឡែម នឹង ក្រុម​បក្សពួក​មួយចំនួន​នេះ​ទេ ដី​ព្រៃ​មួយ​ចំនួន​នៅ​ភូមិ​ស្ពាន​កេ្មង​ត្រូវ​បានខ្ទេចខ្ទី​ដោយសារ​ស្នារ​ដៃរ​ជន​ទុច្ចរិត្ត​ដែល​មាន​ឈ្មោះ​ខាងលើ​នេះ​ជាក់​ជាមិនខាន ។​
. នៅ​ថ្ងៃ​ទី​២១​ខែ​ឧសភា​ឆ្នាំ​២០១៤​វេលា​ម៉ោង​១២​ថ្ងៃត្រង់ លោក​សៀក  ស៊ាំ​មេភូមិ​ស្ពាន​ក្មេង​បាន​ប្រាប់​ពត៌មាន​ខេមរា​ថា​លោក​មិន​ហ៊ាន​ដោះស្រាយ​បញ្ហា​ដី​ព្រៃ​នេះ​ទេ ពីព្រោះ​រូបលោក​ជា​មេភូមិ​បណ្តោះ​អា​សន្ត តំបន់​នេះ​កន្លងមក​លោក​ជា​សំ អាត​ជា​អ្នកគ្រប់គ្រង​ក្តោប​ក្តាប់ ទាំង​ការទិញ ទាំង​ការលក់​ដី​ព្រៃ​ក្នុង​តំបន់​នេះ ។  ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ឃុំ​ខាងលើ​ជាច្រើន​បាន​រអ៊ូ រទាំ​ថា​លោក​ជា​សំអាត​ជា​បងធំ​ដុះ​ស្លែរ​មុន​គេ​យក​ដី​ព្រៃ និង កាប់​ទន្ទ្រាន​ធនធានធម្មជាតិ​ជា​យូរ​មក​ហើយ  តែ​ពុំ​មាន​សមត្ថកិច្ច​ឬ​អាជ្ញាធរ​ខាង​ណា​មក​ធ្វើ​ការហាមឃាត់​ឡើយ ព្រោះ​តំបន់​នេះ​ជា​តំបន់​ព្រុំប្រទល់​រវាង​ខេត្តសៀមរាប និង ខេត្ត​ព្រះវិហ៊ារ ៕
. នៅវេលា​ម៉ោង​០៨.៣០​នាទី​ព្រឹក​ថ្ងៃទី​២១​ខែ​ឧសភា​ឆ្នាំ​២០១៤ ឈ្មោះ យ៉ាន សេត​ហៅ​ឡែ​ម​និង​បងធំ​របស់​គេ​ឈ្មោះ​ហ៊​ន​បាន​ប្រើពាក្ស​ថា​៖  ឲ្យ​អា​សារពត៌មាន​វា​ថត​ធ្វើ​អី​?  នេះ​នៅក្នុង​ព្រៃ​ណា ? ប្រយ័ត្ន ។  ទាក់ទង​បញ្ហា​ខាងលើ​នេះ​អ្នក​សារពត៌មាន​យើង​បាន​សុំ​សំភៀស​តាម​ទូរស័ព្ទ​ជាមួយ​លោក​ប៉ែន ឡា​ម​មេឃុំ​ស្រ​យ៉ង់ ស្រុក​គួលេន ខេត្ត​ព្រះវិហ៊ារ លោក​ឆ្លើយ​បដិ​សេដ្ឋថា  លោក​ពុំ​ទទួល​ស្គាល់​ឈ្មោះ​ជា សំអាត​ជា​មេភូមិ​ក្មេង​ទេ  លោក​ជា សំអាត​គាត់​តែងតាំង​ខ្លួនឯង​ទេ ។ លោក​មេឃុំ​បន្តទៀតថា  ឈ្មោះ​ជា សំអាត​អាជ្ញាធរ​ខាង​ព្រះវិហ៊ារ​កំពុង​ស្រាវជ្រាវ​តាម​ចាប់​ខ្លួន​យក​មកឲ្យ​ទទួលទោស​តាម​ផ្លូវច្បាប់​ដែល​ខ្លួន​បាន​ប្រព្រិត្ត ។​
. លោក​ប៉ែន  ជី​ង​អភិបាលរង​ស្រុក​គូ​លេន ខេត្ត​ព្រះវិហ៊ារ​បានឲ្យដឹងថា  លោក​ក៏​មិន​ទទួល​ស្គាល់​ឈ្មោះ​ជា សំអាត និង ក្រុម​បក្សពួក​របស់​គេ​ទេ  ការកាប់​ទន្ទ្រាន​ដី​ព្រៃ​លក់​នោះ មេព្រៃ​គេ​ចុះ​ទៅ​ហាមឃាត់​នឹង​ប្រមោលបានឯ​កសារ​មួ​យ​ចំនួន​ហើយ ចំពោះ​ឯកសារ​នោះ​បញ្ជាក់​ដោយ​ឈ្មោះ​ជា សំអាត​ចុះ​លេខ​០១.​ស​.​ក​.​ថ​.០៩ ចុះ​ថ្ងៃ​ទី​០៣​ខែ​កាក្តា​ឆ្នាំ​២០០៩ ប្រធាន​រៀបចំ​ភូមិ សំអាត​កក់​កន្ថង់ ។  ឥឡូវ​នេះ​ឈ្មោះ​ជា សំអាត​កំពុង​តែងតាំង​លោក​យ៉ាន​សេត​ហៅ​ឡែ​មមេ​ឈ្មួញ​ដុះ​ស្លែរ​លក់​ដី​ព្រៃ​មក​គ្រប់គ្រង​វិញ ទុក​គេ​នៅ​ពីក្រោយ​ខ្នង ។  តាម​ប្រភព​ពត៌មាន​ពី​លោក​ញឺក រ៉ែ​ម​មេឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​បានឲ្យដឹងថា ឃុំ​តា​សៀម​ទទួលស្គាល់​តែ​លោក​សៀក ស៊ាំ​តែប៉ុណ្ណោះ ចំពោះ​ឈ្មោះ​ជា​សំអាត​វិញ​ឃុំ​តា​សៀម​មិន​បាន​ទទួលស្គាល់​ជា​មេភូមិ​ក្មេង​ឡើយ ។ លោកស៊ិ  ប៊ុន​ស៊ិន​អភិបាលស្រុក​ស្វាយ​លើ​ខេត្ត​សៀមរាប​បាន​ឆ្លើយ​សេដ្ឋ​ថា ចំពោះ​ឈ្មោះ​ជា​សំអាត ស្រុក​ស្វាយ​លើ​មិន​ទទួល​ស្គាល់​ទេ ទុក​ឲ្យ​ស្រុក​គូ​លេន​ខេត្ត​ព្រះវិហ៊ារ​ជា​អ្នកដោះស្វាយ ពីព្រោះ​ចំណុច​ដី​នោះ​នៅ​ខាង​ខេត្ត​ព្រះវិហ៊ារ​ច្រើនជាង ។​
​    ​. បទល្មើស​កាប់​ទន្ទ្រាន​ព្រៃ​ឈើ​យក​ដី​លក់​ពី​សំណាក់​អ្នកមាន​អំណាច​នៅ​ខាងលើ​នេះ​តើ​អាជ្ញាធរ​ខេត្ត​សៀមរាប​និង​ខេត្ត​ព្រះវិហ៊ា​រមាន​វិធានការ​យ៉ាង​ដូចម្តេច​ចំពោះ​ជន​ទុច្ចរិត្ត​ខាងលើ​៕​

P1190175 - Copy P1190293 P1190295 P1190549 P1190551