(ភ្នំពេញ)៖ រថយន្ដTACOMA១គ្រឿងដឹកចំណីសត្វបើកបររត់គេចខ្លួនយ៉ាងលឿនក៍ត្រូវបានកម្លាំងនគរបាលដេញតាមប្រម៉ាញ់ចាប់ក្របួចជាប់ភ្លាមៗក្រោយរថយន្ដTACOMA
បើកបរមិនប្រយ័ត្នជាន់ហ្វ្រាំងមិនជាប់ជ្រុលចង្កូតទៅបុកពីក្រោយរថយន្ដCAMRYបាឡែន១គ្រឿងទៀតបណ្ដាលឲ្យរងការខូចខាតកំប៉ិតនិងប្រេះចង្កៀងក្រោយ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៦ នៅត្រង់ចំណុចស្តុបផ្លូវលេខ៥៩៨កែងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។លោក ហ៉ឹម គឹមសាន្ដ នាយប៉ុស្ដិ៍នគរបាលស្វាយប៉ាកបាន ប្រាប់ថា រថយន្ដបង្ករម៉ាកTACOMA ពណ៍ស ពាក់ស្លាក លេខភ្នំពេញ២T.៤៥៧៣ អ្នកបើកបរមានឈ្មោះនោ មូសា ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងមានស្រុកកំណើតនៅ ភូមិទី៧ ឃុំព្រែកតាទែន ស្រុកកោះសុទិន ខេត្តកំពង់ចាម ។ចំណែករថយន្ដរងគ្រោះម៉ាកCAMRYបាឡែន ពណ៍ស ពាក់ស្លាកលេខភ្នំពេញ២S១៧៥៩ អ្នកបើកបរមានឈ្មោះម៉ុង គឹមហេង ភេទប្រុស អាយុ៤៤ឆ្នាំ មានមុខរបរជាអ្នករត់តាក់ស៉ី ស្នាក់នៅឯខេត្តកំពង់ឆ្នាំ ។លោកនាយប៉ុស្ដិ៍ស្វាយប៉ាកបានប្រាប់ទៀតថា មុនកើតហេតុ
គេបានឃើញរថយន្ដបង្កម៉ាកTACOMAបើកបរម្នាក់ឯងពីក្រោយរថយន្ដរងគ្រោះក្នុងទិសដៅពីត្បូងមកជើងស្របទិសគ្នាតាមបណ្ដោយផ្លូវលេខ៥៩៨ខណៈមកដល់កែងស្តុបផ្លូវជាតិលេខ៥ដែលជាចំណុចកើតហេតុរថយន្ដរងគ្រោះម៉ាកCAMRYបាឡែនក៍បានឈប់ព្រោះភ្លើងស្តុបលោតពណ៍ក្រហមស្រាប់តែរថយន្ដបង្កជាន់ហ្វ្រាំងមិនជាប់ក៍ជ្រុលចង្កូតទៅបុកពីក្រោយរថយន្ដបាឡែនបណ្ដាលឲ្យរងការខូចខាតកំប៉ិតគូតក្រោយនិងប្រេះចង្កៀងក្រោយតែមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ ។លោកនាយប៉ុស្ដិ៍បានបន្តថា បន្ទាប់ពីរ ថយន្ដបង្កបើកបុករួច ក៍បានព្យាយាមបើករត់គេចខ្លួនតាម បណ្ដោយផ្លូវជាតិលេខ៥រហូតមកដល់ក្បែរស្ថានីយ៍ទូរទស្សន៍CTNក៍ត្រូវបានកម្លាំងនគរបាលដេញតាមប្រម៉ាញ់ចាប់ក្របួចបានយកមកធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ជាមួយជនរងគ្រោះនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយប៉ាកដើម្បីបញ្ចប់រឿង ។ដោយឡែកម្ចាស់រថយន្ដបង្កបានស្នើរសុំជួយចេញ សងថ្លៃខូចខាតទៅខាងភាគីរថយន្ដរងគ្រោះចំនួន១០០$ដើម្បីជួសជុលរថយន្ដនិងបញ្ចប់រឿង ដោយភាគីរងគ្រោះយល់ ឃើញថា មិនមានការខូចខាតធំដុំក៍សម្រេចយកសំណង ចំនួន១០០$ដើម្បីបញ្ចប់រឿងតែម្ដងទៅ ៕ ហាស់ កំសាន្ដ